លោក ស៊ុំ វណ្ណា ថាក្រុមស្រេកឃ្លានយកឈ្នះ អាស៉ីអឺរ៉ុបយូណាយធីត និង៣ពិន្ទុក្នុងទឹកដី

February 28, 2020 - 12:44 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន Smart RSN ដើម្បីទទួលក្រុមភ្ញៀវ ក្លឹបបាល់ទាត់អាស៉ីអឺរ៉ុបយូណាយធីត ក្នុងសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជារដូវកាល២០២០ នាថ្ងៃសៅរ៍នេះ វេលាម៉ោង៦ល្ងាច។

ភ្នំពេញក្រោន បានចាប់ផ្តើមរដូវកាលយ៉ាងល្អជាមួយការឈ្នះ២ប្រកួតដំបូង អគ្គិសនីកម្ពុជា ៣ទល់០ និង យុវជនសាលាបាល់ទាត់ជាតិបាទី ៧ទល់០។ ស្របពេលគ្រូបង្វឹកលោក ស៊ុំ វណ្ណា បាននិយាយថាក្រុមកំពុងស្រេកឃ្លានជ័យជម្នះ និងយកឈ្នះ អាស៉ីអឺរ៉ូបយូណាយធីត ដើម្បីដណ្តើមយក៣ពិន្ទុក្នុងទឹកដី។

តើការរៀបចំសម្រាប់ត្រៀមជំនួបជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ក្នុងទឹកដីនាសប្តាហ៍នេះ…

ក្រុមរបស់យើងបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតនាសប្តាហ៍នេះ។

សប្តាហ៍មុន កីឡាករ៥នាក់ផ្សេងគ្នាបង្កើតគ្រាប់បាល់យកឈ្នះ៧ទល់០ទៅលើ យុវជនសាលាបាល់ទាត់ជាតិបាទី តើនេះមានន័យថាតាមរយៈប្រព័ន្ធពេលរបស់លោកគ្រូកីឡាករទាំងអស់គ្នាក្រុមអាចរកគ្រាប់បាល់បាន…

យើងបានកែសម្រួលលើបញ្ហាបច្ចេកទេសមួយចំនួនដែលបច្ចុប្បន្នមាននៅលើក្រុម ដើម្បីធ្វើបានកាន់តែល្អជាងមុន។

១០គ្រាប់ ពីការប្រកួតចំនួន២លើក តើលោកគ្រូគិតថាក្រុមកំពុងញៀនក្នុងការទាត់បញ្ចូលទី និងរំពឹងថាអាចរកបានគ្រាប់ច្រើនក្នុងជំនួបជាមួយ អាស៊ីអឺរ៉ុបយូណាយធីត…

យើងតែងតែព្យាយាមធ្វើឲ្យបានល្អសម្រាប់ការប្រកួតក្នុងទឹកដី ហើយយើងក៏ស្រេកឃ្លានដណ្តើមជ័យជម្នះលើពួកគេ និងយក៣ពិន្ទុក្នុងទឹកដី។

ភ្នំពេញក្រោន បានចាប់ផ្តើមរដូវកាលដ៏ល្អសម្រាប់រដូវកាលថ្មី និងស្ថិតនៅកំពូលតារាង តើលោកគ្រូគិតថាក្រុមអាចរក្សាតំណែងកំពូលតារាងដល់ពេលណា…

យើងត្រូវតែពង្រឹងស្មារតី និងយុទ្ធសាស្រ្តរបស់កីឡាករ និងយើងក៏គួរតែរក្សាកាយសម្បទាឲ្យកាន់តែរឹងមាំ៕

មតិយោបល់


អត្ថបទផ្សេងៗ