សឿត បារាំង ជាមួយនឹងការត្រៀមខ្លួនក្នុងការប្រកួតជាមួយក្រុមបាល់ទាត់នគរបាលជាតិ

July 16, 2020 - 11:57 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់ថ្ងៃអាទិត្យ ទី១៩នេះ ក្រុមភ្នំពេញក្រោននឹងត្រូវទទួលក្រុមភ្ញៀវនគរបាលជាតិនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង៦ល្ងាច ។ កីឡករសឿត បារាំង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖​ « ពីរប្រកួតចុងក្រោយរបស់យើង យើងគួរតែឈ្នះច្រើនជាងស្មើរ ហើយវាក៏មិនមែនជាលទ្ធផលអាក្រក់ពេកដែរ ព្រោះយើងនៅរក្សាភាពមិនចាញ់ ប៉ុន្តែយើងដឹងដែលថាមិនមែនជាលទ្ធផលល្អដែលក្រុមចង់បាន ទោះជាយ៉ាងណា យើងនឹងប្រឹងប្រែងនូវការប្រកួតបន្ទាប់សម្រាប់រកលទ្ធផលល្អជូនក្រុម » ។

ជាមួយនឹងការប្រកួតជាមួយក្រុមប៉ូលីសបារាំងបាននិយាយថា៖ « យើងដឹងថាប៉ូលីសមិនមែនជាក្រុមដែលងាយស្រួល ហើយរឹតតែមិនអាចមើលស្រាលបានទេ ប៉ុន្តែយ៉ាងណាពួកយើងតែងតែស្រែកឃ្លានចង់ឈ្នះរាល់ការប្រកួតទាំងអស់ ហើយយើងនឹងប្រឹងប្រែងរកលទ្ធផលល្អសម្រាប់ក្រុមនៅថ្ងៃអាទិត្យនេះ ។ ក្រុមរបស់យើង យើងរឹតតែផ្ដោតអារម្មណ៍ជាប្រកួតមុនៗទៀត ដើម្បីរកជ័យជំនះជូនក្រុម និងអ្នកគាំទ្រ » ។

គួររំលឹកផងដែរថាឆ្លងកាត់ការប្រកួតចំនួន៧សប្តាហ៍កន្លងមកនេះក្រុមភ្នំពេញក្រោនឈ្នះចំនួន៤លើក និងស្មើរ៣លើក មាន១៥ពិន្ទុដោយឈរលេខរៀងទី២នៃតារាងពិន្ទុបណ្តោះអាសន្ន ៕

មតិយោបល់


អត្ថបទផ្សេងៗ