ផាន់ បរមី និង ឈន ស្រីនី ត្រៀមចូលរួមវគ្គបណ្តុះបណ្តាលនៅសាធារណរដ្ឋឆេក

May 21, 2019 - 10:36 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាការិនី២រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺ ផាន់ បរមី និង ឈន ស្រីនី ត្រៀមធ្វើដំណើរទៅកាន់សាធារណរដ្ឋឆេក ដែលស្ថិតនៅទ្វីបអឺរ៉ុបសម្រាប់រយៈពេល ១ខែ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសនានាពាក់ព័ន្ធនឹងកីឡាបាល់ទាត់ក្រោមកិច្ចសហការជាមួយនឹងអង្គការបាល់ទាត់ដើម្បីជីវិត ឬ Football for Life ដែលជាដៃគូរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយកីឡាការិនីទាំងពីរនឹងបំពេញតួនាទីជាទូតសុឆន្ទៈតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាតែម្តង ។

បើតាមការគ្រោងទុក កីឡាការិនីទាំង ២រូបនឹងចាកចេញពីប្រទេសកម្ពុជានាថ្ងៃទី៦ ខែមិថុនា ហើយត្រលប់មកវិញនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់ពួកគេឲ្យទទួលបានជោគជ័យក្នុងការធ្វើដំណើរ ក៏ដូចជាសម្រេចរាល់ភារកិច្ចនានា នៅពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ