ភ្នំពេញក្រោន ចេញទៅសៀមរាបថ្ងៃនេះ ប៉ុន្តែសមាជិកម្នាក់នឹងធ្វើដំណើរតាមយន្តហោះនៅថ្ងៃស្អែក

June 22, 2018 - 10:28 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃសុក្រ ទី២២នេះកីឡាកររបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីធ្វើការប្រកួតជាមួយក្រុមដែលមានមូលដ្ឋាននៅលើទឹកដីអង្គរ គឺក្រុមអង្គរថៃហ្គ័រ ដែលការប្រកួតនឹងត្រូវចាប់ផ្តើមនាថ្ងៃស្អែកវេលាម៉ោង៣:៣០នាទី នៅកីឡដ្ឋានខេត្តសៀមរាប ។

យ៉ាងណាក៏ដោយ កីឡាករម្នាក់របស់ក្រុមភ្នំពេញក្រោនគឺខ្សែការពារ អ៊ុក សុវណ្ណ មិនបានចូលរួមធ្វើដំណើរជាមួយមិត្តរួមក្រុមនាថ្ងៃនេះទេ ដោយសារតែរូបគេមានភារកិច្ចត្រូវប្រលងសិន ដូច្នេះរូបគេនឹងត្រូវធ្វើដំណើរទៅខេត្តសៀមរាបនៅថ្ងៃស្អែកតែម្តងតាមជើងហោះហើរពីភ្នំពេញទៅសៀមរាប ៕

មតិយោបល់


អត្ថបទផ្សេងៗ