កីឡាករ អ៊ុក សុធី និងគ្រូអ្នកចាំទី Luis Fernando Vitorino ទើបទទួលបានវិញ្ញាបនបត្រ B-License

May 28, 2019 - 5:03 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ អ៊ុក សុធី និងគ្រូអ្នកចាំទី Luis Fernando Vitorino ទទួលបានវិញ្ញាបនបត្រ B-License ក្រោយបញ្ចប់វគ្គសិក្សានៅសាលាបាល់ទាត់ជាតិបាទីនាពេលកន្លងមក ។ អ្នកទាំងពីរបានសម្តែងអារម្មណ៍រីករាយដែលខ្លួនបានបញ្ចប់ការសិក្សាវគ្គនេះ ហើយប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងវិស័យបាល់ទាត់នេះ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមសម្តែងសេចក្តីសោមនស្សរីករាយជាខ្លាំងដែលអ្នកទាំងពីរបានសម្រេចនូវសម្មិទ្ធិផលថ្មីៗបន្ថែមទៀតក្នុងវិស័យបាល់ទាត់កម្ពុជា ហើយយើងសង្ឃឹមថាមុតមាំថាអ្នកទាំងពីរនឹងយកចំនេះដឹងរបស់ខ្លួនមកចូលរួមអភិវឌ្ឍន៍ក្នុងក្លឹបភ្នំពេញក្រោន ក៏ដូចជាដើម្បីបាល់ទាត់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននិងពេលអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ