សូមស្វាគមន៍ការវិលត្រលប់មកវិញរបស់កីឡាករ វ៉ា សុខថន

December 13, 2018 - 5:32 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីរីករាយនូវការត្រលប់មកវិញរបស់ខ្សែបម្រើប្រយុទ្ធ វ័យ៣១ឆ្នាំ វ៉ា សុខថន ដែលនឹងចូលរួមជាមួយក្លឹបសម្រាប់រដូវកាលថ្មីខាងមុខនេះ ។ សុថនគឺជាកីឡាករដែលធ្លាប់ជួយក្លឹបឲ្យឈ្នះពានរង្វាន់លីគកំពូលកម្ពុជានាឆ្នាំ២០១៥ ហើយរូបគេក៏បានត្រលប់ទៅកាន់ប្រទេសបារាំងវិញ ។ 

សូមបញ្ជាក់ថាកីឡាករវ៉ា សុខថនបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លឹប ES Torcy នៅឆ្នាំ១៩៩៨ និងបន្តលេងនៅក្លឹបមួយចំនួននៅប្រទេសបារាំងដែលមានដូចជា៖ នៅឆ្នាំ២០០៨ ក្លឹប US Motte Servolex នៅឆ្នាំ២០១១ ក្លឹប SO Chambery Foot 73 និងឆ្នាំ២០១៣ ក្លឹប Le Creusot JO ។ នៅឆ្នាំ២០១៤ និងឆ្នាំ២០១៥រូបគេបានចូលរួមលេងជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជាលេងឲ្យក្រុមជម្រើសជាតិកម្ពុជាបានចំនួន៦ប្រកួត ។ បន្ទាប់ពីបានចូលរួមជាមួយភ្នំពេញក្រោនជាងមួយឆ្នាំរូបគេក៏បានត្រលប់ទៅប្រទេសបារាំងវិញដោយលេងនៅក្លឹប JO Le Creusot នៅឆ្នាំ២០១៥-២០១៦ លេងនៅក្លឹប UFC Torcy ឆ្នាំ២០១៦-២០១៧ និងចុងក្រោយនេះលេងនៅក្លឹប US Saint-Sernin-du-Bois ឆ្នាំ២០១៧-២០១៨ ។

ក្នុងដំណើរនៃការវិលត្រលប់មកវិញរបស់កីឡាករ វ៉ា សុខថន នេះយើងសង្ឃឹមថា រូបគេនឹងសហការជាមួយមិត្តរួមក្រុមដើម្បីជួយក្លឹបឲ្យបានជោគជ័យនាពេលខាងមុខនេះ ៕  

មតិយោបល់


អត្ថបទផ្សេងៗ