ក្រុមកីឡាករក្លឹបបាល់ទាត់ភ្នំពេញក្រោនមួយចំនួនបានទៅសួរសុខទុក្ខលោកគ្រូ ដេន វណ្ណា

February 28, 2019 - 1:57 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញកីឡាករមួយចំនួនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានទៅសួរសុខទុក្ខលោកគ្រូ ដេន វណ្ណា ដែលកំពុងតែរងការយាយីដោយជំងឺ និងទាមទារឱ្យមានការវះកាត់ជាបន្ទាន់ ដោយហេតុថាលោកគ្រូមានបញ្ហាប៉ះពាលដល់ឆ្អឹងខ្នងចំនួន ៥ កង់ ជាហេតុធ្វើឱ្យលោកពិបាកក្នុងការ ឈរ សូម្បីតែអង្គុយ ។

លោកគ្រូបង្វឹក ដេន វណ្ណា ជាគ្រូបង្វឹកខ្មែរឥស្លាមជើងចាស់ដែលមានកម្រិតសញ្ញាបត្រ C Lisence ហើយរូបគាត់បានបណ្តុះបណ្តាលយុវជនមួយចំនួនឲ្យចេះលេងបាល់ទាត់ និងក្លាយជាយុវជនឆ្នើមទាំងក្នុងក្រុម និងក្រុមជម្រើសជាតិ ។ សម្រាប់សប្បុរសជនដែលមានបំណងចូលរួមឧបត្ថម្ភដល់លោកគ្រូ អាចទាក់ទងតាមរយៈលេខទូរសព្ទ៖ 070 270 102 ខណៈដែលបច្ចុប្បន្នលោកគ្រូកំពុងសម្រាកនៅមន្ទីពេទ្យរុស្សី ៕

មតិយោបល់


អត្ថបទផ្សេងៗ