សុខ សុវណ្ណ នឹងត្រូវអវត្តមានជំំំនួបបើករដូវកាលថ្មីនៃលីគកំពូលកម្ពុជា

February 13, 2020 - 3:23 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែការពារកណ្តាល សុខ សុវណ្ណ នឹងត្រូវអវត្តមានសម្រាប់ជំនួបដំបូងនាការប្រកួតបើករដូវកាលលីគកំពូលកម្ពុជាឆ្នាំ២០២០ ដោយសារបញ្ហារបួសជង្គង់។

សុវណ្ណ បានជូបបញ្ហានូវរបួសជង្គង់ខាងឆ្វេងក្នុងជំនួបប្រកួតមិត្តភាពជាមួយ សូលទីឡូអង្គរ កាលពីថ្ងៃទី៨ ខែ កុម្ភៈ កន្លងទៅ។ ខណៈរបួសនេះនឹងនាំឲ្យកីឡាករវ័យ២៨ឆ្នាំ អវត្តមានការប្រកួតជាមួយ អគ្គិសនីកម្ពុជា នាថ្ងៃសៅរ៍ខាងមុខនេះ ក្នុងសប្តាហ៍ទី១ នៃលីគកំពូលកម្ពុជារដូវកាល២០២០។

យ៉ាងណា សុវណ្ណ នឹងអាចវិលត្រលប់មកចូលរួមហ្វឹកហាត់នាខែសប្តាហ៍ក្រោយ នេះបើយោងតាមសម្តីរបស់គ្រូបង្វឹកលោក ស៊ុំ វណ្ណា៕

មតិយោបល់


អត្ថបទផ្សេងៗ