សុខ សុវណ្ណ វះកាត់ជង្គង់ជោគជ័យនៅព្រឹកនេះ

March 25, 2020 - 5:23 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែការពារកណ្តាល សុខ សុវណ្ណ មានបញ្ហារបួសជង្គង់ក្នុងកំឡុងពេលការប្រកួតមិត្តភាពជាលើកចុងក្រោយជាមួយក្រុមសូលទីឡូអង្គរនាពេលកន្លងមក បានវះកាត់ព្យាបាលប្រកបដោយជោគជ័យហើយនៅប្រទេសកម្ពុជានាថ្ងៃនេះ ។ ខ្សែការពារដែលមានបទពិសោធន៍ច្រើនរូបនេះនឹងត្រូវខកខានការប្រកួតចាប់ពី៦ ទៅ៨ខែ ពោលគឺស្ទើរតែពេញមួយរដូវកាលនេះតែម្តង ។

ទោះជាយ៉ាងណាក៏ដោយ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករជា សុខ សុវណ្ណឲ្យឆាប់ជាសះស្បើយ និងបានត្រលប់មកទីលានសារជាថ្មីម្តងទៀត ដើម្បីបន្តជួយមិត្តរួមក្រុម និងក្លឹបឲ្យទទួលបានសម្មិទ្ធិផលថ្មីៗនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ