សុខ សុវណ្ណ៖ «យើងមិនអាចមើលស្រាលសមត្ថភាពដៃគូប្រកួត»

August 23, 2019 - 8:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែការពារ សុខ សុវណ្ណ បានរំលឹកថាក្លិប ភ្នំពេញក្រោន មិនអាចមើលស្រាលសមត្ថភាពដៃគូប្រកួតក្លិប សូលទីឡូអង្គរ ក្នុងជំនួបសប្តាហ៍ទី២១ នៃថ្ងៃសៅរ៍នេះ។ សុវណ្ណ បាននិយាយថាមានជំនឿទុកចិច្តខ្លួនឯង និងប្រឹងប្រែងលេងឲ្យបានល្អ សម្រាប់ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Smart RSN។ ខណៈកីឡាកររូបនេះបានរ៉ាប់រងតំណែងប្រធានក្រុមកាលពីជំនួបយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល​៣ទល់២ កាលពីសប្តាហ៍មុន និងទទូចឲ្យមិត្តរួមក្រុមមិនត្រូវបាក់ទឹកចិត្ត ត្រូវតែតស៊ូទៅមុខមិនរាថយទេ ការប្រកួតតែងតែមានចាញ់ និងឈ្នះ។

ចំណាប់អារម្មណ៍ជុំវិញជំនួបជាមួយ សូលទីឡូអង្គរ នាសប្តាហ៍នេះ…

ជុំវិញជំនួបរវាងសូលទីឡូអង្គរនាសប្តាហ៏នេះខ្ញុំមានអារម្មណ៏ថាមានជំនឿទុកចិត្តលើខ្លួនឯង និងប្រឹងប្រែងលេងឲ្យបានល្អ តែអ្វីដែលសំខាន់យើងក៏មិនអាចមើលស្រាលសមត្ថភាពដៃគូប្រកួតបានដែរ។

ភ្នំពេញក្រោន បានចាញ់ សូលទីឡូអង្គរ​ ដោយលទ្ធផល១ទល់០ កាលពីជើងទី១ តើសង្ឃឹមយ៉ាងណាសម្រាប់ការយកជ័យជម្នះត្រលប់មកវិញនាសប្តាហ៍នេះ…

ក្រោយពីក្លិប ភ្នំពេញក្រោន បានចាញ់ សូលទីឡូអង្គរ ដោយលទ្ធផល ១ទល់០ កាលពីជើងទី១ ហើយពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីយកលទ្ធផលល្អមកជូនក្លិបនៅសប្តាហ៏នេះផងដែរ។

តើបងគិតថាក្លិបគួរប្រែអ្វីខ្លះនៅតំបន់ការពារមុនពេលជំនួប សូលទីឡូអង្គរ…

អ្វីដែលត្រូវកែប្រែនៅពេលនេះទុកពេលអោយថ្នាក់ដឹកនាំ និងលោកគ្រូជាអ្នកអនុម័ត តែសំរាប់ពួកខ្ញុំនៅមុនពេលប្រកួតយើងត្រូវសាមគ្គី និងសហការគ្នាអោយបានល្អ។

ការប្រជែងជើងឯកក្នុងលីគសម្រាប់ ភ្នំពេញក្រោន គឺជិតអស់សង្ឃឹមហើយ តើបងមានវិធីសាស្ត្រយ៉ាងណាក្នុងការលើកទីកចិត្តក្រុមលេងជាមួយ សូលទីឡូអង្គរ…

ការលើកទឹកចិត្តក្នុងក្រុមនៅពេលនេះគឺពួកយើងមិនត្រូវបាក់ទឹកចិត្ត ត្រូវតែតស៊ូទៅមុខមិនរាថយទេ ការប្រកួតតែងតែមានចាញ់ និងឈ្នះ។

អារម្មណ៍យ៉ាងណាដែរសម្រាប់ការធ្វើជាប្រធានក្រុម និងដឹកនាំក្រុមនៅលើទីលាន…

ការធ្វើជាប្រធានក្រុមនៅលើទីលានខ្ញុំមានអារម្មណ៏ថារីករាយដែលលោកគ្រូមានការទុកចិត្ត និងជាទំនួលខុសត្រូវនៅលើទីលាន។

មតិយោបល់


អត្ថបទផ្សេងៗ