សុខ បញ្ញាប្រកាសស្វែងរកម្តាយក្រោយខានបានជួបគ្នារយៈពេលជាង១០ឆ្នាំ

September 8, 2019 - 9:00 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករដែលលេងក្នុងតំណែងជាខ្សែការពារស្តាំ សុខ បញ្ញាបានប្រកាសស្វែងរកម្តាយរបស់ខ្លួន ក្រោយរូបគេបានខកខាតជួបមុខម្តាយ បងស្រី និងប្អូនប្រុសប្រមាណជាង១០ឆ្នាំមកហើយ ។ កីឡាកររូបនេះមានស្រុកកំណើតនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយម្តាយរបស់គេមានឈ្មោះថាផល្លី ដែលបច្ចុប្បន្នរូបគេកំពុងតែស្វែងរក ។

តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនបញ្ញាបាននិយាយថា៖ « ខ្ញុំចង់ជួបម្តាយ បងស្រី និងប្អូនប្រុសរបស់ខ្ញុំខ្លាំងណាស់ បើខ្ញុំនៅរស់ខ្ញុំនៅតែរកពួកគាត់ឲ្យឃើញ ខ្ញុំចង់មានម៉ាក់ហៅដូចគេ ហើយខ្ញុំក៏សង្ឃឹមថាគាត់នឹងព្យាយាមរកខ្ញុំដូចគ្នាដែរ » ។

នេះគឺជាបទសម្ភាសន៍ទាំងស្រុងរបស់កីឡាករសុខ បញ្ញា៖

https://www.facebook.com/PhnomPenhCrownFC/videos/477727316115941/

គួររំលឹកដែលថាសុខ បញ្ញាបានចូលរួមជាមួយក្លឹបភ្នំពេញក្រោនតាំងពីអាយុ១៣ឆ្នាំ ពោលគឺរូបគេបានចូលហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាល រហូតដល់ឡើងមកចូលរួមជាមួយក្រុមធំនាពេលបច្ចុប្បន្ននេះ ។ យើងសង្ឃឹមថារូបគេនឹងស្វែងរកម្តាយរបស់គេឃើញក្នុងពេលឆាប់ៗនេះ!

មតិយោបល់


អត្ថបទផ្សេងៗ