ការប្រកួតក្នុងពានរង្វាន់ Smart Youth League នឹងបិទឈប់ទទួលពាក្យនៅថ្ងៃទី៨ ខែមេសាខាងមុខនេះ

April 4, 2019 - 10:21 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

គណៈកម្មាធិកានៃការប្រកួតពានរង្វាន់ Smart Youth League មានកិត្តិយសូមជម្រាបជូនដំណឹងដល់ក្រុម សមាគមន៏ ក្លឹប ទាំងអស់ឲ្យបានជ្រាបថា ការបិទឈប់ទទួលពាក្យចុះឈ្មោះគឺនៅសល់រយៈពេលត្រឹមតែ ៥ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺយើងនឹងបិទឈប់ទទួលពាក្យនៅត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៥:០០ ល្ងាច ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមេត្តា ក្រុម សមាគមន៏ ក្លឹប ទាំងអស់ដែលបានមកទទួលពាក្យរួចហើយ ធ្វើការបំពេញពាក្យឲ្យបានគ្រប់ចំនួន រួចយកមកដាក់ឲ្យបានទាន់ពេលវេលាកំណត់ ។ មួយវិញទៀតនោះគឺដោយសារតែចំនួនក្រុមដែលដាក់ពាក្យចូលរួមមានចំនួនច្រើន នោះក្រុមដែលដាក់ពាក្យបានមុននឹងជាក្រុមមានអទិភាពខ្ពស់ក្នុងការចូលរួមប្រកួតពាន Smart Youth League រដូវកាលទី១ ឆ្នាំ២០១៩នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ