Smart Youth League 2019 នឹងត្រូវប្រកួតបើកឆាកនាថ្ងៃសៅរ៍ ទី២៧ សប្តាហ៍នេះហើយ

April 23, 2019 - 11:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតក្នុងពានរង្វាន់ Smart Youth League 2019 នឹងត្រូវប្រកួតបើកឆាកនាថ្ងៃសៅរ៍ ទី២៧ សប្តាហ៍នេះហើយ ដែលការប្រកួតពានរង្វាន់នេះមានក្រុមទាំងអស់ចំនួន៣៧ចូលរួម ហើយចែកចេញជាបួនកម្រិតអាយុខុសៗគ្នាដូចជា៖ ក្រុមកីឡាករអាយុក្រោម១២ឆ្នាំ ក្រុមកីឡាករអាយុក្រោម១៤ឆ្នាំ ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំ និងក្រុមកីឡាករអាយុក្រោម២០ឆ្នាំ ។ ចំពោះក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបញ្ជូនក្រុមកីឡាករចំនួន១៥ក្រុមចូលរួមដោយក្នុងនោះរួមមាន៖

  • ប្រកួតក្នុងកម្រិតអាយុក្រោម១២ឆ្នាំ៖ ក្រុមកីឡាករសហគមន៍អាយុក្រោម៩ឆ្នាំ ក្រុមកីឡាករសហគមន៍អាយុក្រោម១១ឆ្នាំ ក្រុមកីឡាករសហគមន៍អាយុក្រោម១២ឆ្នាំ
  • ប្រកួតក្នុងកម្រិតអាយុក្រោម១៤ឆ្នាំ៖ ក្រុមកីឡាករសហគមន៍អាយុក្រោម១៣ឆ្នាំ ក្រុមកីឡាករសហគមន៍អាយុក្រោម១៤ឆ្នាំ ក្រុមអេលីតអាយុក្រោម១៣ឆ្នាំ ក្រុមយុវជនថ្នាលអាយុក្រោម១៤ឆ្នាំ
  • ប្រកួតក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ៖  ក្រុមកីឡាករសហគមន៍អាយុក្រោម១៦ឆ្នាំ ក្រុមកីឡាករសហគមន៍អាយុក្រោម១៧ឆ្នាំ ក្រុមអេលីតអាយុក្រោម១៥ឆ្នាំ ក្រុមអេលីតអាយុក្រោម១៧ឆ្នាំ ក្រុមយុវជនថ្នាលអាយុក្រោម១៦ឆ្នាំ
  • ប្រកួតក្នុងកម្រិតអាយុក្រោម20ឆ្នាំ៖ ក្រុមកីឡាករសហគមន៍អាយុក្រោម១៩ឆ្នាំ ប្រភេទ A ក្រុមកីឡាករសហគមន៍អាយុក្រោម១៩ឆ្នាំ ប្រភេទ B ក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំ

សូមបញ្ជាក់ថាការប្រកួតពានរង្វាន់ Smart Youth League 2019  ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Smart ដែលបានសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់ប្រទេសកម្ពុជាដោយផ្តោតលើការអភិវឌ្ឍន៍ធនធានយុវជនចាប់ពីអាយុក្រោម១២ឆ្នាំឡើងទៅ ។ អាស្រ័យដូចបានជម្រាបជូនខាងលើបងប្អូនដែលចង់មកចូលរួមទស្សនាការប្រកួតក្នុងពានរង្វាន់ Smart Youth League 2019 អាចទស្សនាដោយសេរីនៅកីឡដ្ឋាន Smart RSN ដែលការប្រកួតបើកឆាកគឺនៅថ្ងៃសៅរ៍ ទី២៧ នាវេលាម៉ោង៨ព្រឹក ដោយក្រុម Elite Soccer Coaching ត្រូវប្រកួតជាមួយក្រុមកីឡាករសហគមន៍អាយុក្រោម៩ឆ្នាំ ។ សម្រាប់ព័ត៍មានបន្ថែមទៀតបងប្អូនអាចរកបានតាមបណ្តាញសង្គមហ្វេកបុករបស់ពានរង្វាន់ Smart Youth League 2019 ៕

មតិយោបល់


អត្ថបទផ្សេងៗ