ការប្រកួតពានរង្វាន់យុវជន Smart Youth League 2019 បានបញ្ចប់ទៅដោយភាពជោគជ័យ

July 9, 2019 - 8:37 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់យុវជន Smart Youth League 2019 បានបញ្ចប់ទៅដោយភាពជោគជ័យ ក្រោមកិច្ចសហការគ្នារវាងបណ្តាញទូរស័ព្ទចល័ត Smart និងក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ ឆ្លងកាត់ការប្រកួតប្រមាណជាង៣ខែ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Smart RSN យើងឃើញថាមានក្រុមចំនួន៣៧ចូលរួម ហើយត្រូវបានបែងចែកការលេងក្នុងកម្រិតប្រភេទអាយុ៤ផ្សេងៗគ្នាគឺ កម្រិតអាយុក្រោម១២ឆ្នាំ កម្រិតអាយុក្រោម១៤ឆ្នាំ កម្រិតអាយុក្រោម១៧ឆ្នាំ និងកម្រិតអាយុក្រោម២០ឆ្នាំ ។

ចំពោះក្រុមដែលទទួលបានជ័យលាភីលើកម្រិតអាយុនីមួយៗមានដូចជា៖

  • សម្រាប់កម្រិតអាយុក្រោម១២ឆ្នាំ៖ ក្រុម U12 Community PPC ទទួលបានលេខ៣ ក្រុម Prak Sport Academy ទទួលបានលេខ២ និងក្លឹបបាល់ទាត់នគររាជ ទទួលបានលេខ១
  • សម្រាប់កម្រិតអាយុក្រោម១៤ឆ្នាំ៖ ក្រុម U13 Community PPC ទទួលបានលេខ៣ ក្រុម U14 Academy ទទួលបានលេខ២ និងក្រុម Two Lion FC ទទួលបានលេខ១
  • សម្រាប់កម្រិតអាយុក្រោម១៧ឆ្នាំ៖ ក្រុម Transformer ទទួលបានលេខ៣ ក្រុម U16 Academy PPC ទទួលបានលេខ២ និងក្រុមយុវជនអគ្គិសនីកម្ពុជា ទទួលបានលេខ១
  • សម្រាប់កម្រិតអាយុក្រោម២០ឆ្នាំ៖ ក្រុម PSE ទទួលបានលេខ៣ ក្រុម U18 Academy PPC ទទួលបានលេខ២ និងក្រុមព្រែកប្រាកីឡាទទួលបានលេខ១

(ក្លឹបបាល់ទាត់នគររាជ ទទួលបានលេខ១ ក្នុងកម្រិតអាយុក្រោម១២ឆ្នាំ)

(ក្រុម Two Lion FC ទទួលបានលេខ១ ក្នុងកម្រិតអាយុក្រោម១៤ឆ្នាំ)

(ក្រុមយុវជនអគ្គិសនីកម្ពុជា ទទួលបានលេខ១ ក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ)

(ក្រុមព្រែកប្រាកីឡា ទទួលបានលេខ១ ក្នុងកម្រិតអាយុក្រោម២០ឆ្នាំ)

លើសនេះទៅទៀតក្នុងកម្មវិធីបិទ និងការប្រគល់ពានរង្វាន់ Smart Youth League 2019 នៅថ្ងៃអាទិត្យ ទី៧កន្លងមកនេះ យើងក៏មានការប្រគល់ជូនពានរង្វាន់ផ្សេងៗទៀតទៅកាន់ក្រុមដែល Fair Play ប្រចាំព្រឹត្តិការណ៍ដែលបានទៅលើក្រុមសាលាបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងការប្រគល់ជូនពានរង្វាន់ទៅកាន់អ្នកដែលទាត់បញ្ចូលទីច្រើនជាងគេទៅតាមកម្រិតប្រភេទអាយុផងដែរ ។ គួររំលឹកផងដែរថាការប្រកួតពានរង្វាន់ Smart Youth League 2019 នេះបានចាប់ផ្តើមឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ និងបានបញ្ចប់ទៅដោយស្ថាពរកាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ