លទ្ធផលនៃការប្រកួត Smart Youth League 2019 សប្តាហ៍ទីមួយ

April 29, 2019 - 1:59 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតក្នុងពានរង្វាន់ Smart Youth League 2019 ត្រូវបានបញ្ចប់នៅសប្តាហ៍ទី១ ដោយមានការប្រកួតសរុបចំនួន១៤ ហើយការប្រកួតចំនួន៣ ត្រូវបានពន្យាពេលដោយសារតែបញ្ហាភ្លៀងធ្លាក់ ។ ចំពោះលទ្ធផលនៃការប្រកួតរវាងក្រុមទាំងអស់មានដូចជា៖

  • ប្រកួតក្នុងកម្រិតអាយុក្រោម១២ឆ្នាំ៖
    • ក្រុមបាល់ទាត់នគររាជ ២៧ – ០ ក្រុម Elite Soccer Coaching
    • ក្រុមកីឡាករសហគមន៍អាយុក្រោម១១ឆ្នាំ ១ – ៦ ក្រុម Prak Football Academy
  • ប្រកួតក្នុងកម្រិតអាយុក្រោម១៤ឆ្នាំ៖
    • ក្រុមក្រាំងពង្រ ៣ – ១ ក្រុមអេលីតអាយុក្រោម១៣ឆ្នាំ
    • ក្រុម PSE ០ – ៨ ក្រុមយុវជនថ្នាលអាយុក្រោម១៤ឆ្នាំ
    • ក្រុមកីឡាករសហគមន៍អាយុក្រោម១៣ឆ្នាំ ២ – ១ ក្រុមកីឡាករសហគមន៍អាយុក្រោម១៤ឆ្នាំ
    • ក្រុម Two Lion ៨ – ០ ក្រុមសាលាអន្តរជាតិ GFL
  • ប្រកួតក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ៖
    • ក្រុមអគ្គិសនីកម្ពុជាអាយុក្រោម១៦ឆ្នាំ ១ – ០ ក្រុមអេលីតអាយុក្រោម១៧ឆ្នាំ
    • ក្រុមយុវជនសម្ព័ន្ធ ២ – ១ សាលាព្រះខ័នរាជស្វាយរៀង
    • ក្រុមយុវជនកងទ័ពជើងទឹក ២ – ០ ក្រុមអេលីតអាយុក្រោម១៥ឆ្នាំ
    • ក្រុម Transformer ០ – ២ ក្រុមយុវជនថ្នាលអាយុក្រោម១៦ឆ្នាំ
  • ប្រកួតក្នុងកម្រិតអាយុក្រោម២០ឆ្នាំ៖
    • ក្រុមកីឡាករសហគមន៍អាយុក្រោម១៩ឆ្នាំ B ១ – ៨ ក្រុម Bayon Empire FT
    • ក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំ ១៨ – ០ ក្រុមអាទិច្ចវង្ស
    • ក្រុម King of Eagle ០ – ក្រុមកីឡាករសហគមន៍អាយុក្រោម១៩ឆ្នាំ A
    • ក្រុមជើងព្រៃ ១ – ៣ ក្រុម PSE

សូមបញ្ជាក់ថាការប្រកួតពានរង្វាន់ Smart Youth League 2019 មានក្រុមចំនួន៣៤ក្រុមចូលរួម ហើយចំពោះការប្រកួតដែលពន្យាពេល៣ប្រកួតនោះនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ទី១ ខែមេសានេះ ដូច្នេះបងប្អូន ក៏ដូចជាក្រុមដែលចូលរួមអាចធ្វើការតាមដានលទ្ធផលសរុបទាំងអស់ក្រោយការប្រកួតនេះចប់ផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ