សេចក្តីជូនដំណឹងស្តីអំពីអ្នកតំណាងក្រុមដែលបានដាក់ពាក្យលេង Smart Youth League 2019 ចូលរួមប្រជុំ

April 20, 2019 - 9:56 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

គណៈកម្មាធិការស្មាតលីគ សូមគោរពអញ្ជើញថ្នាក់ដឹកនាំក្រុមដែលបានដាក់ពាក្យចូលរួមការប្រកួតពានរង្វាន់យុវជន Smart Youth League 2019 ទាំងអស់ ដើម្បីចូលរួមប្រជុំថ្នាក់ដឹកនាំក្រុមអំពីនីតិវិធីប្រកួត និងច្បាប់ល្បែងនៃការប្រកួតទាំងមូល ។ ការប្រជុំនិងត្រូវធ្វើឡើងនាថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩:៣០នាទីព្រឹក នៅកីឡដ្ឋាន Smart RSN ដែលជាមូលដ្ឋានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមេត្តា ក្រុម សមាគមន៏ ក្លឹប ទាំងអស់ដែលបានមកទទួលពាក្យរួចហើយអញ្ជើញមកធ្វើការប្រជុំតាមពេលវេលាដែលបានកំណត់ជូន ដោយក្រុមមួយតម្រូវឲ្យមានអ្នកតំណាងយ៉ាងតិចមួយរូបចូលរួម ៕

មតិយោបល់