កីឡដ្ឋាន Smart RSN នឹងប្តូរផ្ទាំង LED បង្ហាញពិន្ទុ ព្រមទាំងខ្លោងទ្វារថ្មី ក្រោយបំបែកកំណត់ត្រាចំនួនទស្សនិកជនម្សិលមិញ

July 29, 2019 - 4:49 PM | អត្ថបទដោយ៖ មករា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចប្តូរផ្ទាំង LED បង្ហាញពិន្ទុ  (scoreboard) ថ្មីដែលមានទំហំធំជាងមុនជំនួសផ្ទាំងចាស់ដែលមានទំហំតូច និងបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយនោះដោយការផ្លាស់ប្តូរនេះធ្វើឡើងក្រោយពីកីឡដ្ឋាន Smart RSN បានបំបែកកំណត់ត្រាចំនួនទស្សនិកជនចូលរួមទស្សនាការប្រកួតច្រើនជាងគេ​គិតត្រឹមសប្តាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ កាលពីថ្ងៃទី២៨ ខែកក្កដា ម្សិលមិញរួចមក។

សូមបញ្ជាក់ដែរថា ផ្ទាំង LED ថ្មីនេះមានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រដោយគ្រោងនឹងដំឡើងនាសប្តាហ៍នេះ ចំណែកផ្ទាំង scoreboard ចាស់អាចនឹងប្តូរទៅប្រើប្រាស់នៅទីលានហ្វឹកហាត់វិញ។ ចំពោះខ្លោងទ្វារថ្មីវិញក៏កំពុងតែដំណើរការដំឡើងដែរបន្ទាប់ពីខ្លោងទ្វារចាស់ត្រូវបានដួលរលំដោយសារតែកម្លាំងខ្យល់ព្យុះបោកបក់បំផ្លាញកាលពីពេលកន្លងមកនោះ៕

មតិយោបល់


អត្ថបទផ្សេងៗ