កីឡដ្ឋាន Smart RSN នឹងប្រើប្រាស់សម្រាប់ជំនួបរវាងក្រុមយុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា និងក្រុមយុវជនអាយុក្រោម១៥ឆ្នាំចិន

July 8, 2019 - 2:38 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិដកស្រង់បច្ចេកទេស រវាងយុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា និងយុវជនអាយុក្រោម១៥ឆ្នាំចិន។ ក្នុងនោះ កីឡដ្ឋាន Smart RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រើប្រាស់ជាទីលានសម្រាប់ការប្រកួតរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច។ ក្រៅពីនោះ ក្រុមទាំងពីរក៏នឹងធ្វើការហ្វឹកហាត់លើកីឡដ្ឋានដដែលចាប់ពីថ្ងៃទី៩ ខែកក្កដា ផងដែរ៕

មតិយោបល់


អត្ថបទផ្សេងៗ