រង្វាន់អាវក្រុមទាំងបី ១៥រង្វាន់ និងទូរស័ព្ទ Smart Hero ១គ្រឿង នឹងត្រូវប្រគល់ជូនអ្នកទស្សនាការប្រកួតល្ងាចនេះ

January 14, 2020 - 12:19 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់ Smart RSN Cup 2020 បានឈានដល់ថ្ងៃចុងក្រោយ ដោយការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមមកពីប្រទេសម៉ាឡេស៊ី Kedah FA ដើម្បីកំណត់យកក្រុមគ្រងជើងឯកនៃពានរង្វាន់ Pre-Season នេះ ។ ការប្រកួតនេះមានការឧបត្ថម្ភពីបណ្តាលដៃគូរសហការដែលក្នុងនោះរួមមាន៖ បណ្តាញទូរស័ព្ទ Smart, សណ្ឋាគារ និងរីសត Xihu, ក្រុមហ៊ុន Pipay, ក្រុមហ៊ុន 855play, មន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ, Pocarisweat, FBT, AFB88, E-gets, Dream Gaming, ក្លឹបហាត់ប្រាណប្រដាល់, JC Airlines, TADA MVL, និង BLOC ។

គួររំលឹកផងដែរថាសម្រាប់ប្រាក់ចំណូលពីការលក់សំបុត្រនៃការប្រកួតទាំងអស់ ក្រុមការងារនៃពានរង្វាន់ Smart RSN Cup នឹងធ្វើការបរិច្ចាគដល់អង្គការបាល់ទាត់ដើម្បីជីវិត ហើយលើសពីនេះទៅទៀតចុងបញ្ចប់នៃការប្រកួតក៏មានការចាប់រង្វាន់ដោយមានដូចជា៖ អាវក្លឹបបាល់ទាត់ភ្នំពេញក្រោនចំនួន៥រង្វាន់ អាវក្លឹបបាល់ទាត់អង្គរថាយហ្គឺរ៥រង្វាន់ អាវក្លឹបបាល់ទាត់ Kedah FA ៥រង្វាន់ និងទូរស័ព្ទ Smart Hero ពីបណ្តាញទូរស័ព្ទ Smartមួយគ្រឿងផងដែរ ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយនិងក្រុម Kedah FA គឺធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង៦ល្ងាចនេះតទៅ ដូច្នេះសូមបងប្អូនអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ