Smart Axiata សហការជាមួយ​ SALT Academy និង World Vision រៀបចំកម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ

May 27, 2018 - 11:50 AM | អត្ថបទដោយ៖ មករា

ក្រុមហ៊ុនបណ្តាញទូរសព្ទដ៏ធំជាងគេនៅកម្ពុជា Smart Axiata ដែលជាដៃគូឧបត្ថម្ភធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយអង្គការ SALT Academy និង World Vision ដើម្បីប្រារព្ធកម្មវិធីប្រកួតបាល់ទាត់ថ្នាក់ស្រុកដែលមានឈ្មោះថា កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ ឬ ONE Goal Programme ដែលបានប្រព្រឹត្តទៅនៅស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា​ឆ្នាំ២០១៨ នេះដោយមានការចូលរួមពីយុវជន យុវនារីជាច្រើនរយនាក់ ។

បើតាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានគោលដៅរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាដើម្បីលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យចូលរួមក្នុងកីឡាបាល់ទាត់ឱ្យបានកាន់តែផុសផុល និងប្រើប្រាស់ក្នុងន័យវិជ្ជមានឆ្ពោះទៅកាន់ការផ្លាស់ប្តូរក្នុងជីវិត​របស់ពួកគេ ។ ជាមួយគ្នានេះដែរ គោលដៅបន្ទាប់របស់កម្មវិធីនេះគឺចាប់ពីខែកញ្ញាតទៅនឹងត្រូវធ្វើឡើងនៅទូទាំងប្រទេសតែម្តង  ៕

មតិយោបល់


អត្ថបទផ្សេងៗ