សុិន កក្កដា ចេញមុខសុំទោសបន្ទាប់ពីការប្រកួតជាមួយបឹងកេតត្រូវបានបញ្ចប់

June 11, 2018 - 11:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយការប្រកួត The Cambodian Classic Match រវាងក្រុមភ្នំពេញក្រោន នឹងបឹងកេតត្រូវបានបញ្ចប់ក្រោមលទ្ធផល ២-៣ ។ កីឡាករ សុិន កក្កដា ដែលជាខ្សែបម្រើប្រយុទ្ធរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន បានទាត់បញ្ចូលទីគ្រាប់ដ៏អស្ចារ្យ ជូនក្រុម នៅត្រឹមតែនាទី ៩ ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ គេមិនបានសម្រេចទីនៅគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ក្រោយការដួលរបស់កីឡាករ អុិន សូដាវីដ នៅក្នុងតំបន់គ្រោះថ្នាក់ ។

កីឡាកររូបនេះបានបញ្ចេញសារខ្លីៗចំនួនពីរលើបណ្តាញសង្គមរបស់ខ្លួន ដែលទីមួយនោះគេបាននិយាយថា៖ «sorry» នេះគឺសំដៅទៅលើការទាត់បាល់ពិន័យ ១១ម៉ែត្រមិនបានសម្រេច ។ ហើយមួយទៀតនោះគឺ «But can’t help team win» ពោលគឺគេចង់ផ្តោតទៅលើការទាត់បាល់បញ្ចូលទីរបស់ខ្លួននៅដើមវគ្គទី១ ប៉ុន្តែគ្រាប់បាល់ដ៏ល្អនោះនៅតែមិនអាចជួយក្រុមឲ្យទទួលបានជ័យជំនះ ។

គួរបញ្ជាក់ផងដែរថាកីឡាករវ័យ១៧ឆ្នាំរូបនេះ ជាកីឡាករវ័យក្មេងដែលមានការចាប់អារម្មណ៍ច្រើនក្នុងវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ