សុិន កក្កដា ប្រាប់ពីមូលហេតុដែលខ្លួនមិនអបអរសាទរក្រោយពីទាត់បាល់បញ្ចូលទីកាលពីយប់មិញ

May 21, 2018 - 4:50 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងការប្រកួតកាលពីម្សិលមិញកីឡាករខ្សែបម្រើឆ្នើមវ័យក្មេង សុិន កក្កដា របស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ក៏រកបានមួយគ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំងបួនរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ដែលនាំឱ្យម្ចាស់ផ្ទះបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិនៅលើទីលាន RSN របស់ខ្លួន ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្រោយការទាត់បញ្ចូលទីរួចភ្លាមកីឡាកររូបនេះមិនបានធ្វើការអបអរសាទរនោះទេ ហើយនេះជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការងឿងឆ្ងល់ខ្លះដែរ ។

 

ក្នុងបទសំភាសន៍ខ្លីមួយកីឡាកររូបនេះបានបកស្រាយថា៖ «មូលហេតុដែលខ្ញុំមិនអបអរសាទរនោះគឺព្រោះតែនេះជាគ្រាប់បាល់ទីពីររបស់ក្រុម ហើយខ្ញុំគិតថា ខ្ញុំផ្ទាល់មិនទាន់ធ្វើបានល្អសម្រាប់ក្រុមនៅឡើយ ពោលគឺពេលនោះនៅត្រឹមតែនាទីទី ៥៣ តែប៉ុណ្ណោះ ដោយសំឡេងកញ្ចែមិនទាន់បានបញ្ចប់នោះទេ»៕

សម្រាប់គ្រាប់បាល់មួយនេះ សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់


អត្ថបទផ្សេងៗ