Shuhei Mitsuhashi ៖ « យើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រយុទ្ធនៅថ្ងៃស្អែកនេះ … »

April 20, 2019 - 9:33 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ស្របពេលដែលក្រុមកីឡាករឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនកំពុងតែធ្វើដំណើរទៅកាន់ខេត្តស្វាយរៀងនាថ្ងៃនេះដើម្បីត្រៀមប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងនៅថ្ងៃស្អែក វេលាម៉ោង៦ល្ងាច កីឡាករ Shuhei Mitsuhashi ដែលលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធបានបង្ហាញចំណាប់អារម្មណ៍ប្រកបដោយភាពជឿជាក់ថាខ្លួននឹងព្យាយាមធ្វើឲ្យបានល្អ ក៏ដូចជារកគ្រាប់បាល់ឲ្យបាននៅការប្រកួតនេះ ។ កីឡាកររូបនេះបាននិយាយថា៖ « សម្រាប់ការប្រកួតនេះខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អទាំងការញាក់បាល់ និងការបម្លាស់ទីរបស់ខ្ញុំដើម្បីឲ្យក្រុមមានឱកាសក្នុងការស្វែងរកគ្រាប់បាល់ ។ ខ្ញុំនឹងធ្វើការជាក្រុមជាមួយអ្នកទាំងអស់គ្នា បើទោះបីជាខ្ញុំមិនទាន់ជាពីរបួស១០០%ក្តី ក៏ខ្ញុំនឹងបង្ហាញសមត្ថភាពរបស់ខ្ញុំទាំងអស់លើការប្រកួតនេះ » ។

កីឡាករជនជាតិជប៉ុនរូបនេះបានបន្ថែមទៀតថា៖ « វាអាចជាការប្រកួតមួយដែលលំបាកប៉ុន្តែខ្ញុំជឿជាក់លើក្រុមរបស់យើង ខ្ញុំជឿថាយើងអាចឈ្នះការប្រកួតនេះដើម្បីអ្នកទាំងអស់គ្នា ទាំងមិត្តរួមក្រុម និងអ្នកគាំទ្រ ។ ឆ្លងកាត់ការហ្វឹកហាត់រយៈពេលខ្លីបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរនេះ ខ្ញុំយល់ថាក្រុមរបស់យើងមានការផ្លាស់ប្តូរច្រើន អាចនិយាយបានថាជាក្រុមថ្មីមួយផ្សេងទៀត ដែលម្នាក់ៗមានឆន្ទះក្នុងការប្រយុទ្ធខ្ពស់ជាងមុន ហើយខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាបានឃើញដូចគ្នា » ៕

មតិយោបល់


អត្ថបទផ្សេងៗ