សឿត បារាំង៖«ដើម្បីក្លាយជាជើងឯកយើងត្រូវតែធ្វើការខ្លាំងជាងគូប្រជែង»

May 22, 2020 - 6:16 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានការចាប់ផ្តើមដ៏អស្ចារ្យសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា មុនពេលការរីករាលដាលនៃវីរុស COVID-19 ដែលបានឃើញការប្រកួតបាល់ទាត់ទាំងអស់ត្រូវបានផ្អាកដោយគ្មានកាលបរិច្ឆេទត្រឡប់មកវិញ។

ក្រុមរហ្ស័សនាម Red Singha ដណ្តើមបានជ័យជម្នះចំនួន ៤ លើកនិងស្មើមួយពីការប្រកួតបើកឆាកចំនួន ៥ លើករបស់ពួកគេដើម្បីឈរនៅលើកំពូលតារាងលីគ ខណៈដែលពួកគេគឺជាក្រុមតែមួយគត់ក្នុងលីគកំពូលកម្ពុជាមិនទាន់របូតគ្រាប់បាល់។

កីឡាករ សឿត បារាំង សង្ឃឹមថាក្រុមអាចរក្សាសន្ទុះ និងលើកទឹកចិត្តដល់មិត្តរួមក្រុមឱ្យខិតខំជាងគូប្រកួតដើម្បីដណ្តើមយកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាលនេះ។

Image may contain: one or more people, people playing sports and outdoor

ខ្សែការពារស្លាបឆ្វេងរូបនេះបានប្រាប់ ppcfc.com ថា៖«វាមិនងាយស្រួលទេក្នុងការក្លាយជាម្ចាស់ជើងឯក ប៉ុន្តែប្រសិនបើយើងចង់ក្លាយជាម្ចាស់ជើងឯកយើងចាំបាច់ត្រូវលះបង់ និងខិតខំ។ មនុស្សគ្រប់គ្នាមានមហិច្ឆតាក្នុងការឈ្នះពានរង្វាន់ ដូច្នេះយើងចាំបាច់ត្រូវខិតខំជាងពួកគេដើម្បីឈ្នះពានរង្វាន់។ យើងមានការចាប់ផ្តើមដ៏អស្ចារ្យនៅរដូវកាលនេះ ដូច្នេះយើងត្រូវតែរក្សាសន្ទុះរបស់យើង»។

«ខ្ញុំមានការហ្វឹកហាត់ផ្ទាល់ខ្លួននៅពេលរសៀលហើយជាធម្មតាខ្ញុំរត់ ៤,៥ គីឡូម៉ែត្ររាល់ពេល។ បន្ទាប់ពីនោះខ្ញុំធ្វើលំហាត់ប្រាណខ្លះដើម្បីធ្វើឱ្យរាងកាយខ្ញុំរឹងមាំ ទំងន់ និងសាច់ដុំ។ ខ្ញុំក៏បានអនុវត្តបច្ចេកទេសខ្លះដើម្បីរក្សាល្បឿន»។

«វាមានសារៈសំខាន់ណាស់សម្រាប់កីឡាករក្នុងការរក្សាថាមពលរបស់ពួកគេ ដូច្នេះពួកគេចាំបាច់ត្រូវមានការហ្វឹកហាត់ជាទៀងទាត់ដើម្បីរក្សាកម្រិតកាយសម្បទារបស់ពួកគេឱ្យខ្ពស់។ ខ្ញុំជឿជាក់ថាកីឡាករអាជីពភាគច្រើនដឹងអំពីរឿងនេះ»។

«ប្រសិនបើអ្នកបន្តការហ្វឹកហាត់ អ្នកអាចរក្សារាងរបស់អ្នកទោះបីអ្នកមិនបានលេងក៏ដោយ។ អ្នកអាចត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់របស់ក្រុមគ្រប់ពេល។ អ្នកនឹងបាត់បង់ថាមពលរបស់អ្នកយ៉ាងងាយ ប្រសិនបើអ្នកមិនបានហ្វឹកហាត់គ្រប់គ្រាន់»។

«ក្នុងអំឡុងពេលនេះដោយគ្មានការប្រកួត ឬការហ្វឹកហាត់ជាក្រុម ប្រសិនបើអ្នកជាកីឡាករអាជីពខ្ញុំប្រាកដថាអ្នកដឹងថាអ្នកគួរធ្វើអ្វី។ ប្រសិនបើអ្នកធ្វេសប្រហែសនឹងមានផលវិបាកហើយវាអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីពរបស់អ្នក។ ការហ្វឹកហាត់ជាលក្ខណៈបុគ្គលពិតជាសំខាន់ណាស់សម្រាប់កីឡាករម្នាក់»៕

Image may contain: 1 person, playing a sport

មតិយោបល់


អត្ថបទផ្សេងៗ