សឿត បារាំង នឹងផ្ទេរទៅក្លឹបបាល់ទាត់អង្គរថាយហ្គឺរក្នុងលក្ខខណ្ឌខ្ចីជើង

December 24, 2020 - 1:57 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់អង្គរថាយហ្គឺរបានសម្រេចព្រមព្រៀងគ្នាលើការផ្ទេរកីឡាករ សឿត បារាំង ក្នុងលក្ខណខ្ចីជើងរយៈពេល១ឆ្នាំ ពោលគឺសម្រាប់រដូវកាលឆ្នាំ២០២១ ។ សឿត បារាំងគឺជាកីឡាករដែលចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាមួយក្រុមថ្នាលភ្នំពេញក្រោនតាំងពីឆ្នាំ២០១១ ហើយរូបគេក៏ជាកីឡាករជម្រើសជាតិកម្ពុជានៅតាមកម្រិតអាយុនិមួយៗរហូតដល់ក្រុមធំផងដែរ ។

នេះគឺជាឱកាសមួយសម្រាប់ សឿត បារាំង ក្នុងការស្វែងរកបទពិសោធន៍ថ្មីមួយនៅទឹកដីកំណើតរបស់ខ្លួន ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរឲ្យរូបគេទទួលបានជោគជ័យ!

មតិយោបល់


អត្ថបទផ្សេងៗ