សេង សារ៉ាវុធ និយាយពីការបង្ហាញខ្លួនលើកដំបូងជាមួយក្រុមក្នុងលីគកំពូលកម្ពុជា

August 19, 2019 - 8:57 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែប្រយុទ្ធ​ សេង សារ៉ាវុធ បានបង្ហាញលើកដំបូងក្នុងលីគកំពូលកម្ពុជា ជាមួយភ្នំពេញក្រោន ក្នុងជំនួបជ័យជម្នះលើ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល៣ទល់២ កាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាករវ័យ២៥ឆ្នាំ​រូបនេះ បានជាប់ជម្រើស១១នាក់ដំបូងរបស់លោក ស៊ុំ វណ្ណា និងលេងបានត្រឹម៨៧នាទី មុនធ្វើការផ្លាស់ប្តូរចេញ។ សារ៉ាវុធ ក៏ធ្លាប់លេងបាន២ប្រកួត ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រោយចុះកិច្ចសន្យាជាមួយក្លិប ភ្នំពេញក្រោន កាលពីខែមិថុនា កន្លងទៅ។ ជាមួយគ្នានោះ សារ៉ាវុធ ក៏បាននិយាយអំពីចំណាប់អារម្មណ៍ខ្លះៗរបស់ខ្លួនក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយក្រុមក្នុងលីគកំពូលកម្ពុជា។

ចំណាប់អារម្មណ៍ជុំវិញការបង្ហាញខ្លួនលើកដំបូងជាមួយក្រុមក្នុងលីគកំពូលកម្ពុជា…

ខ្ញុំគិតថាខ្ញុំត្រូវបន្តធ្វើការបន្ថែម ដើម្បីយល់​ឲច្បាស់ពីការលេងក្នុងប្រកួតរបស់មិត្តរួមក្រុម។ ខ្ញុំគិតថាការបង្ហាញទម្រង់លេងរបស់ខ្ញុំធ្វើបានមធ្យម ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ជ័យជម្នះ នៃក្រុមរបស់យើង។

ពេញចិត្តនឹងការបង្ហាញទម្រង់លេង និងមានអ្វីទៀតដើម្បីអភិវឌ្ឍន៍…

ការលេងជាមួយមិត្តរួមក្រុម ចលានាបម្រែប្រមួល និងការបញ្ចប់ទី។

ប្រកួតដំបូងនៅក្នុងលីគទទួលបានជ័យជម្នះ តើសង្ឃឹមថាសម្រាប់ឱកាសលេងនៅក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន…

ខ្ញុំនឹងបន្តធ្វើការខ្លាំង និងសង្ឃឹមថាគ្រូបង្វឹកជឿជាក់លើខ្ញុំ និងបន្តផ្តល់ឱកាសដើម្បីបានលេង។ គ្រប់នាទីគឺខ្ញុំទទួលបានជ័យជម្នះ ខ្ញុំនឹងព្យាយាមធ្វើឳ្យអស់ពិសមត្ថភាព។

ត្រូវការពេលប៉ុណ្ណាទៀតដើម្បីយល់ពីក្រុម..

ខ្ញុំមិនច្បាស់នោះទេ។ គ្រប់យ៉ាងទៅលើការសម្របខ្លួនរបស់ខ្ញុំនៅទីនេះ ដោយខ្ញុំសង្ឃឹមថាអាចសម្របខ្លួនបានកាន់តែឆាប់អាចធ្វើទៅបាន។

ក្រុមបានឈ្នះជាមួយលទ្ធផល៣ទល់២ តើគិតយ៉ាងណាសម្រាប់ការប្រកួតជាមួយ អគ្គស្ន​ងការដ្ឋាននគរបាលជាតិ…

គុណភាពនៃការប្រកួតគឺថាយើងអាចបង្កើតចន្លោះដែលអនុញ្ញាតឱ្យយើងឈានទៅរកគ្រាប់បាល់។ នៅមានការងារជាច្រើនដែលត្រូវធ្វើហើយយើងទាំងអស់គ្នានឹងធ្វើវាជាមួយគ្នា៕

មតិយោបល់


អត្ថបទផ្សេងៗ