សេង កូសែន៖« ខ្ញុំមានតែ​ពាក្យ​អរគុណ​ពួកគាត់​ទៅវិញ​ទេ​ដែល​រិះគន់​ខ្ញុំ រិះគន់នេះ​ធ្វេីឱ្យខ្ញុំ​រឹត​តែ​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត»

July 22, 2019 - 2:58 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែការពារស្លាបស្តាំ សេង កូសែន បានបង្ហាញពីការតាំងចិត្តប្រឹងប្រែងទោះបីជាមានមតិរិះគន់បែបស្ថាបនាមួយចំនួនទៅលើការបង្ហាញរបស់ខ្លួនអំឡុងការប្រកួតកន្លងមក។

«ខ្ញុំមានតែ​ពាក្យ​អរគុណ​ពួកគាត់​ទៅវិញ​ទេ​ដែល​រិះគន់​ខ្ញុំ រិះគន់នេះ​ធ្វេីឱ្យខ្ញុំរឹត​តែ​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត»។ នេះជាសម្តីរបស់ កូសែន។

«ប្រកួត​ក្រោយ​ខ្ញុំ​នឹង​ធ្វេីឱ្យបានល្អ​ជាងនេះ។ ហេីយក៏សូមអរ​គុណ​ដល់អ្នក​គាំទ្រ​ខ្លាំងៗ​ ដែល​ចំណាយ​ពេល​វេលា​មក​គាំទ្រ​ពួកខ្ញុំ»។

ដោយឡែករូបគេក៏បានបង្ហាញពីការលំបាកលើការលេងនៅជំហរថ្មីនៅខ្សែការពារស្លាបស្តាំ ខណៈជំហរដើមនោះគឺការពារកណ្តាល។

«ខ្ញុំយល់បងតែ​កន្លែង​ដែល​ខ្ញុំលេង​ មិន​មែនជាជំហរដើមរបស់ខ្ញុំទេ​ ខ្ញុំលេងមិនសូវជាយល់ទេកន្លែងហ្នឹង ព្រោះ​គ្រូ​គាត់​កែឱ្យ​ខ្ញុំលេង​កន្លែង​ហ្នឹងទេ តែរាល់​ថ្ងែ​ខ្ញំុព្យាយាម​ណាស់។ អ្នកលេង​តែងតែខុសហេីយបង​ មុន​ៗខ្ញុំលេង​ការពារ​កណ្ដាល»។

ជាមួយគ្នានោះដែរកីឡាករវ័យ២៩ឆ្នាំរូបនេះ ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍សម្រាប់ការប្រកួតជាមួយក្លិប វិសាខា កាលពីថ្ងៃអាទិត្យកន្លងមក។

«និយាយទៅ​សម្រាប់​ការ​ប្រកួត​ម្សិលមិញ​ ពួកខ្ញុំខំប្រឹង​លេងអស់ពី​សមត្ថភាព​ហេីយ​ តែគ្រាន់សោក​ស្ដាយ​ចំពោះ​ការ​របូត​គ្រាប់​បាល់​លឿន​ពេកធ្វើ​ឲ្យ​បាត់​បង់​ ៣ពិន្ទុ។ ពួកខ្ញុំចង់​ឈ្នះ​ណាស់»។

«និយាយតាមត្រង់ទៅ​​ខ្សែ​ការពារ និង​អ្នក​ចាំទី​ មិន​សូវជា​និយាយ​ប្រាប់គ្នា»។​ «ខ្ញុំមិនដឹងថា​ គាត់​កេីត​អីគេ ខណៈពេលហាត់​យើងនិយាយប្រាប់គ្នាណាស់»។

«ទី​មួយអ្នកខ្លះ​ពាក់ព័ន្ធ​ និង​កម្លាំង​មិន​គ្រប់​គ្រាន់​ ទីពីរ​ បម្រើ មិនសូវ​ចុះ​ជួយការពារ​ ទីបី​ អ្នក​ចាំទី​មិន​ហ៊ាន​ចេញ​ទៅរកបាល់​ មួយទៀត​គ្មានការ​ទំនាក់ទំនង​ ម្នាក់ៗ​ស្ងាត់ទាំងអស់ អ្នក​ខ្លះ​ស្រែកប្រាប់​គ្នា​ទៅ​ ខ្លះទៀត​មិន​ស្រែកប្រាប់​គ្នា»។

«បញ្ហា​មួយ​ខ្សែ​ការពារ​កណ្ដាល​មិននិយាយរកគ្នាសោះ​ នេះ​ដែលជា​បញ្ហា​ធំ។ ដោយយើងមានតែ​ខំប្រឹងហ្វឹក​ហាត់​បន្ថែម​ទៀត​ដេីម្បី​ប្រកួត​ក្រោយៗទៀត»។

«ការពិត​ខ្ញុំ​លេង​នូវអ្វីដែល​គ្រូគាត់បាន​ដាក់មក​។ គាត់​មិន​ឱ្យខ្ញុំទ្បេីងទេ​។ ខ្ញុំក៏ចង់​ទ្បេីង​ប្រយុទ្ធ​ដែរ​ កម្លាំងខ្ញុំមាន​គ្រប់​គ្រាន់​ មួយទៀត​បម្រើ​មិន​សូវ​ចុះ​ជួយខ្ញុំទេ»៕

មតិយោបល់


អត្ថបទផ្សេងៗ