លោក Sean Sainsbury៖ ស្ថិតក្នុងបរិយាកាសមួយដ៏លំបាកយើងបែរជារកគ្រាប់បានចំនួន ៥គ្រាប់!

June 26, 2018 - 1:30 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោក Sean Sainsbury គ្រូបង្វឹកឈុតធំរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្រោយប្រកួតចប់ជាមួយក្រុមអង្គរថៃហ្គ័រថា៖​ «ក្នុងរដូវកាលនេះយើងលេងបានល្អ តែយើងមិនអាចរកគ្រាប់បាល់បាន ហើយចំពោះការប្រកួតក្នុងបរិយាកាសដែលពិបាកបែបនេះបែរជាមានលទ្ធភាពរកគ្រាប់បាល់បានដល់ទៅ ៥គ្រាប់ទៅវិញ ។ ខ្ញុំយល់ថាកីឡាដ្ឋានសៀមរាបមិនអំណោយផលដល់ក្រុមទាំងពីរក្នុងការលេងបាល់ទាត់ដែលល្អនោះទេ តែទោះជាយ៉ាងណាយើងមានការរៀបចំលេងបាល់ដោយផ្ទាល់ចំពោះការប្រកួតក្រៅដីនេះ ខ្ញុំពិតជាសប្បាយចិត្តចំពោះលទ្ធផលនេះ» ។

គួរបញ្ជាក់ផងដែរថា ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអង្គរថៃហ្គ័រ គឺជាការប្រកួតមួយដែលលំបាកព្រោះកីឡាករទាំងអស់ត្រូវធ្វើការយ៉ាងលំបាកក្រោមតំណក់ទឹកភ្លៀង ប៉ុន្តែជាលទ្ធផលក្រុមភ្ញៀវភ្នំពេញក្រោនបានយកឈ្នះក្នុងលទ្ធផល ៥-២ លើក្រុមម្ចាស់ផ្ទះ ៕

មតិយោបល់


អត្ថបទផ្សេងៗ