Sean Sainbury យកឈ្នះក្នុងការដឹកនាំលើកចុងក្រោយរបស់ខ្លួន

October 1, 2018 - 2:24 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

មុននឹងសម្រេចចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក Sean Sainbury ដែលជាគ្រូបង្វឹកនៃក្រុមឈុតធំបានធ្វើអ្នកគាំទ្រជាច្រើនពេញចិត្តជាមួយនឹងការដឹកនាំជាលើកចុងក្រោយរបស់ខ្លួនកាលពីម្សិលមិញនេះ ។

ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៨ បានបញ្ចប់ទៅកាលពីយប់មិញ ហើយឆ្លងកាត់ការប្រកួត The Cambodian Classic Match កាលពីយប់មិញរវាងក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរថាពិតជាគូដែលជក់ចិត្តជាងគេប្រចាំលីគកំពូលកម្ពុជា ទាំងការរៀបចំ និងសកម្មភាពរបស់កីឡាករនៅលើទីលាន ។

គួរបញ្ជាក់ថានេះជាការដឹកនាំលើកចុងក្រោយរបស់លោក Sean Sainbury ហើយចំពោះលទ្ធផលនោះគឺក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមបឹងកេត ២-១ ៕

មតិយោបល់


អត្ថបទផ្សេងៗ