អតីតគ្រូបង្វឹកក្រុមភ្នំពេញក្រោនបង្ហើបចំនុចដែលកូនក្រុមខ្លួនត្រូវធ្វើជាចម្បងបំផុតដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅរដូវកាលក្រោយ

October 3, 2018 - 1:03 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

មុនពេលដែលលោក Sean Sainbury អតីតគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោនចាកចេញកាលពីពេលថ្មីៗនេះ បានយល់ឃើញថាពេញមួយរដូវកាលនេះកូនក្រុមរបស់ខ្លួនធ្វើការងារច្រើនណាស់បើទោះបីជាមិនបានជោគជ័យក៏ពិតមែន ហើយចំពោះចំនុចដែលជាឧបសគ្គចម្បងរបស់ពួកគេនោះគឺទាក់ទងទៅនឹងបញ្ហាសម្ពាធពេលដែលគេលេងលើទីលាន ។

ក្នុងបទសម្ភាសន៍ចុងក្រោយលោកបានបញ្ជាក់ថា៖ « ថ្វីត្បិតតែយើងមិនបានជោគជ័យក្នុងរដូវកាលនេះប៉ុន្តែយើងជាក្រុមមួយដែលគ្រោះថ្នាក់សម្រាប់ក្រុមដ៏ទៃ ។ ក្រុមរបស់យើងសំបូរទៅដោយយុវជនល្អៗ ប៉ុន្តែអ្វីដែលពួកគេត្រូវជម្នះឲ្យបាននោះគឺសម្ពាធនៅលើទីលាន ហើយឆ្លងកាត់ការប្រកួតក្នុងមួយរដូវកាលនេះខ្ញុំសង្ឃឹមថាពួកគេនឹងជម្នះវាឲ្យបានសម្រាប់រដូវកាលក្រោយ »

សូមបញ្ជាក់ថាលោក Sean Sainbury បានចំនាយពេលពេញមួយរដូវកាលឆ្នាំ២០១៨ក្នុងការបង្វឹកក៏ដូចជាដឹកនាំក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនហើយអ្វីដែលលោកលើកឡើងនេះគឺជាអ្វីដែលលោកចង់ឃើញកូនក្រុមរបស់ខ្លួនកែប្រែនៅរដូវកាលក្រោយៗទៀតដើម្បីឈានទៅរកភាពជោគជ័យ៕

មតិយោបល់


អត្ថបទផ្សេងៗ