គ្រូបង្វឹក Sean Sainbury មានមតិយោបល់បែបណាមុនជំនួបជាមួយបឹងកេតចុងសប្តាហ៍នេះ?

June 7, 2018 - 10:55 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមឈរលេខរៀងទីមួយបណ្តោះអាសន្ន គឺក្រុមបឹងកេត នៅវេលាម៉ោង ៦.០០ល្ងាច ។

លោក Sean Sainbury បានយល់ឃើញថា៖ «ក្រុមបឹងកេតជាក្រុមល្អមួយ ពួកគេមានកីឡាករល្អៗ ហើយវាគឺជាការប្រកួតដែលយើងទន្ទឹងរង់ចាំ ដូច្នេះយើងបានរៀបចំរាល់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះដើម្បីទទួលបានជ័យជម្នះ ហើយខ្ញុំគិតថាយើងនឹងមានឱកាសល្អៗដើម្បីឈ្នះការប្រកួតនេះ» ។

សូមបញ្ជាក់ផងដែរថាគ្រូបង្គោលជនជាតិអង់គ្លេសរូបនេះ តែងតែមានការពេញចិត្តនូវទម្រង់លេងរបស់កូនក្រុមខ្លួនជានិច្ច បើទោះបីជាមានការរិះគន់មួយចំនួនពីសំណាក់អ្នកគាំទ្រក៏ដោយ ព្រោះសម្រាប់រូបលោកកីឡាករភ្នំពេញក្រោនមានភាពប្រសើរឡើងជាលំដាប់ ៕

មតិយោបល់