គ្រូធំភ្នំពេញក្រោនពន្យល់ប្រាប់ពីមូលហេតុដែលក្រុមរបស់ខ្លួនធ្វើមិនសូវបានល្អចំពោះការប្រកួតក្នុងដីមួយរយៈចុងក្រោយនេះ

July 25, 2018 - 11:22 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

គ្រូបង្វឹកក្រុមកីឡាករឈុតធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក Sean Sainbury បានបកស្រាយពីមូលហេតុដែលមួយរយៈចុងក្រោយនេះក្រុមរបស់ខ្លួនធ្វើមិនបានល្អចំពោះការប្រកួតនៅក្នុងដី ។

គ្រូបង្វឹករូបនេះបានលើកឡើងថា៖​ «ការប្រកួតនៅក្នុងដីរបស់យើងភាគច្រើនគឺមិនបានល្អនោះទេ តែបើយើងក្រឡេកមើលការប្រកួតនៅក្នុងដីរបស់យើងកាលពីមុនបើករដូវកាលនោះពិតជាល្អណាស់ អ្វីដែលខ្ញុំគិតនោះគឺទីលាន RSN គឺជាទីលានដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជា ដែលកីឡាករ ក៏ដូចជាក្រុមជាច្រើនចង់មកលេងនៅទីនេះ ហើយពួកគេក៏លេងបានល្អនៅដីរបស់យើងដែរ ដូច្នេះវាជារឿងដែលគួរឲ្យខកចិត្តណាស់សម្រាប់ពួកយើង និងអ្នកគាំទ្រ» ។

ជាចុងក្រោយគ្រូបង្វឹកជនជតិអង់គ្លេសរូបនេះបានប្តេជ្ញាថា ចំពោះការប្រកួតដែលសេសសល់នោះយើងនឹងព្យាយាមធ្វើឲ្យបានល្អ ព្រោះគ្រប់ការប្រកួតទាំងអស់នៅតែជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង ៕

មតិយោបល់


អត្ថបទផ្សេងៗ