ស៊ាន ភីសារ ត្រឡប់មករួមរស់ជាមួយភ្នំពេញក្រោនជាថ្មីម្តងទៀត

November 4, 2018 - 10:03 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានសម្រេចចុះកុងត្រាជាមួយកីឡា ស៊ាន ភីសារ ដើម្បីត្រៀមក្នុងការប្រកួតសម្រាប់រដូវកាលខាងមុខនេះ ។

ស៊ាន ភីសារ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១៤ ជាមួយក្រុមបៀលប្រាយយូណាយធីត នៅឆ្នាំ២០១៥ រូបគេបានផ្លាស់ប្តូរមកលេងក្រុមភ្នំពេញក្រោន ហើយនៅឆ្នាំ២០១៧ ក្រុមក្រសួងការពារជាតិបានខ្ចីជើងរូបគេមួយឆ្នាំ និងនៅឆ្នាំ២០១៨ រូបគេបានបន្តទៅលេងនៅក្រុមវិសាខា ។

យើងសង្ឃឹមថាវត្តមានរបស់កីឡាករវ័យ២២ឆ្នាំរូបនេះ នឹងជាកម្លាំងដ៏សំខាន់របស់ក្រុមក្នុងការប្រកួតប្រជែងសម្រាប់រដូវកាលក្រោយ!

មតិយោបល់


អត្ថបទផ្សេងៗ