យុវជនថ្នាល សារី ហ្វារីត និង ទីន រ៉ូហ្សា ត្រលប់មកលើទីលាន ក្រោយជួបបញ្ហារបួសរយៈពេលវែង

June 19, 2020 - 4:33 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ សារី ហ្វារីត និង ទីន រ៉ូហ្សា របស់ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ បានត្រលប់មកចូលរួមជាមួយក្រុមយ៉ាងពេញលេញ ក្រោយជួបបញ្ហារបួសដែលត្រូវចំណាយពេលយ៉ាងយូរនៅឆ្ងាយពីទីលាន។

ហ្វារីត ដែលលេងជាខ្សែបម្រើបានរងរបួសសរសៃពួរ (ACL Anterior Cruciate Ligament) ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ ក្នុងការចូលរួមលេងពានរង្វាន់ KMH Cup U18។ ខណៈ រ៉ូហ្សា លេងក្នុងជំហរការពារក៏រងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរក្នុងពានរង្វាន់ KMH Cup U18 រដូវកាល ២០១៩ កន្លងទៅ។

យើងគ្រប់គ្នានៃក្លិបបាល់ទាត់ ភ្នំពេញក្រោន រីករាយក្នុងការវិលត្រលប់របស់កីឡាករ  សារី ហ្វារីត និង ទីន រ៉ូហ្សា!

កីឡាករ សារី ហ្វារីត

កីឡាករ ទីន រ៉ូហ្សា

មតិយោបល់


អត្ថបទផ្សេងៗ