សាវែង សំណាង ប្តេជ្ញាចិត្តថានឹងធ្វើឲ្យបានល្អចំពោះការប្រកួតបន្តបន្ទាប់នៅលីគកំពូលកម្ពុជា

March 20, 2019 - 10:53 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខណៈពេលដែលការប្រកួតដំបូងនៅកីឡដ្ឋាន RSN កាលពីថ្ងៃសៅរ៍កន្លងផុតទៅនេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ប្រកួតចាញ់ក្រុមភ្ញៀវបឹងកេតជាមួយនឹងលទ្ធផល ២-៣ អ្នកចាំទីវ័យក្មេង សាវែង សំណាង បានសម្តែងអារម្មណ៍សោកស្តាយដែលខ្លួនធ្វើមិនបានល្អចំពោះការប្រកួតដំបូងរបស់ខ្លួននៅរដូវកាលថ្មីនេះ ។ សំណាងបាននិយាយថា៖ « ខ្ញុំសោកស្តាយដែលខ្ញុំមិនអាចជួយក្រុមឲ្យឈ្នះការប្រកួតដំបូងនេះ ក្រុមរបស់យើងមានឱកាសច្រើនតែយើងគ្មានសំណាងក្នុងការដណ្តើមយកជ័យជម្នះ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំរៀនសូត្របានចំនុចបន្ថែមទៀតចំពោះការខ្វះខាតរបស់ខ្លួនខ្ញុំផ្ទាល់ និងក្រុមរបស់យើង » ។

អ្នកចាំទីដែលកំពុងតែបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ « ចំពោះការបង្ហាញខ្លួនជាមួយក្រុមក្នុងការប្រកួតបន្តបន្ទាប់ ខ្ញុំនឹងខំប្រឹងឲ្យបានខ្លាំងក្លាជាងនេះទៅទៀតដើម្បីជួយក្រុមទទួលបានជ័យជម្នះ ហើយក៏ព្យាយាមកែប្រែចំនុចខ្វះខាតដែលខ្ញុំមានដែរ » ៕

មតិយោបល់


អត្ថបទផ្សេងៗ