យ៊ើ សាហ្វី ផ្ញើគ្រាប់ដែលខ្លួនទាត់ចូលម្សិលមិញទៅដល់លោកគ្រូដេនវណ្ណា និងអ្នកគាំទ្រកម្ពុជាទាំងអស់

February 21, 2019 - 11:25 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែការពារវ័យក្មេងយ៊ើ សាហ្វី ដែលរកបានមួយគ្រាប់ជូនក្រុមគោព្រៃកម្ពុជា ក្នុងជំនួបជាមួយក្រុមមីយ៉ាន់ម៉ាកាលពីម្សិលមិញ បានសម្តែងអារម្មណ៍រីករាយ និងបានរំលឹកឈ្មោះលោកគ្រូ ដេន វណ្ណានៅលើបណ្តាញសង្គមរបស់ខ្លួន ។ ក្រោយចប់ការប្រកួតភ្លាមកីឡាកររូបនេះបានបង្ហាញអារម្មណ៍របស់ខ្លួនលើបណ្តាញសង្គមក្នុងន័យដើមទាំងស្រុងថា៖ « មួយគ្រាប់ដែលខ្ញុំរកបានថ្ងៃនេះផ្ញើជូនទៅលោកគ្រូរបស់ខ្ញុំ ដេន វណ្ណា ដែលសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សី សូមអោយអល់ឡោះជួយថែរក្សាលោកគ្រូឆាប់ជាពីជំងឺឆាប់ៗផង សង្ឃឹមថាលោកបានឃើញសាររបស់ខ្ញុំនឹងសប្បាយចិត្ត និងមួយគ្រាប់របស់ខ្ញុំថ្ងៃនេះគឺសម្រាប់អ្នកគាំទ្រកម្ពុជា ។ អរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា »

សូមបញ្ជាក់ថាកាលពីម្សិលមិញនេះក្រុមគោព្រៃជំទង់កម្ពុជាបានប្រកួតឈ្នះក្រុមមីយ៉ាន់ម៉ាក្នុងលទ្ធផល ២០ ក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF U22 2019 ដូច្នេះក្រុមកម្ពុជាបានឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

មតិយោបល់


អត្ថបទផ្សេងៗ