ចំណាប់អារម្មណ៍របស់យ៊ើ សាហ្វី ក្នុងការប្រកួតជាមួយក្រុមម៉ាឡេស៊ីល្ងាចនេះ

February 18, 2019 - 12:12 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ និងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២២ឆ្នាំ ក្នុងពានរង្វាន់ AFF U22 Championship 2019 នៅពហុកីឡាដ្ឋានជាតិនាល្ងាចនេះ។ កីឡាករខ្សែការពារវ័យក្មេងភ្នំពេញក្រោនយ៊ើសាហ្វីបានយល់ថាវាជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់ពួកយើងដើម្បីធ្វើឲ្យអ្នកគាំទ្រពេញចិត្តនៅការលេងរបស់ក្រុមកម្ពុជាហើយរូបគេក៏សង្ឃឹមដែលថាអ្នកគាំទ្រនឹងអញ្ជើញចូលរួមទស្សនាការប្រកួតឲ្យបានច្រើនកុះករ។

បន្ថែមលើសពីនេះ សាហ្វីបានលើកឡើងថា៖​ « អ្វីដែលយើងត្រូវធ្វើជាចម្បងនោះគឺការផ្តោតអារម្មណ៍លើការប្រកួតតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ ហើយយើងមិនត្រូវមើលស្រាលលើដៃគូប្រកួតរបស់យើងនោះទេ ព្រោះពួកគេក៏ជាក្រុមមួយដែលខ្លាំងដែរ »

សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ AFF U22 Championship 2019 ប្រទេសកម្ពុជារបស់យើងស្ថិតក្នុងពូល B ដែលមានប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ៕

មតិយោបល់


អត្ថបទផ្សេងៗ