កីឡដ្ឋាន RSN មមាញឹកសារជាថ្មីត្រៀមស្វាគមន៍ក្រុមភ្ញៀវទាំងលីគកំពូល និងពានសម្តេចតេជោ

August 2, 2018 - 11:47 AM | អត្ថបទដោយ៖ មករា

កីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន នឹងត្រូវមមាញឹកសារជាថ្មីដោយត្រូវត្រៀមខ្លួនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជសា្វយរៀងនាថ្ងៃសៅរ៍ ទី៤ខែសីហា ឆ្នាំ២០១៨នេះ ក្នុងការប្រកួតប្រចាំសប្តាហ៍ទី១៦ នៃព្រឹត្តិការណ៍លីគកំពូលកម្ពុជា មុននឹងបន្តបើកទា្វរទទួលក្រុមអង្គរថាយហ្គឺរនាថ្ងៃទី៨ ខែសីហាជាបន្តទៀតសម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់សម្តេចតេជោហ៊ុន សែន វគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីបានផ្តួលក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះកាលពីម្សិលមិញជាមួយនឹងលទ្ធផល ៣-០ រួចមក ។

ដោយសារតែការប្រកួតមានចន្លោះពេលខ្លីទើបធ្វើឱ្យក្រុមបច្ចេកទេសថែទាំស្មៅធម្មជាតិនៃកីឡដ្ឋាន RSN ត្រូវបំពេញភារកិច្ចយ៉ាងសកម្មដើម្បីធានាថាទីលាននេះអាចទប់ទល់នឹងទម្ងន់ជើងរបស់អ្នកប្រយុទ្ធលើវាលស្មៅបានដោយគ្មានបញ្ហា ។ សូមបញ្ជាក់ថា សម្រាប់ជំនួបជាមួយក្រុមព្រះខ័នរាជស្វាយរៀងគឺជាការប្រកួតសងសឹកក្រោយពីក្រុមភ្នំពេញក្រោនបានរងបរាជ័យយ៉ាងជូរចត់ ៦-៣ កាលពីជើងទី១ រួចមក ៕

មតិយោបល់


អត្ថបទផ្សេងៗ