កីឡដ្ឋាន RSN នឹងផ្តល់ទីកន្លែងហ្វឹកហាត់ដល់ក្រុមជម្រើសជាតិអូស្រ្តាលីអាយុក្រោម២៣ឆ្នាំ នាល្ងាចនេះ

March 19, 2019 - 3:29 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡដ្ឋាន RSN ដែលជាទឹកដីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកកីឡដ្ឋានរបស់ខ្លួនដើម្បីឲ្យក្រុមជម្រើសជាតិអូស្រ្តាលីអាយុក្រោម២៣ឆ្នាំធ្វើការហ្វឹកហាត់នាល្ងាចថ្ងៃនេះវេលាម៉ោង ៤:៣០ ។ សូមជម្រាបថាកីឡដ្ឋាន RSN តែងតែទទួលស្វាគមន៍ក្រុមផ្សេងៗមកពីបណ្តាលប្រទេសនានា ក៏ដូចជាកម្មវិធីប្រកួតបាល់ទាត់ទាំងថ្នាក់ជាតិ និងអន្តរជាតិច្រើនប្រកួត ហើយសម្រាប់ថ្ងៃនេះដែរ គឺយើងស្វាគមន៍ក្រុមជម្រើសជាតិអូស្រាលីអាយុក្រោម២៣ឆ្នាំ ដែលនឹងមកធ្វើការហ្វឹកហាត់ ដើម្បីត្រៀមលេងក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) នាពេលខាងមុខ ។

សូមបញ្ជាក់ថា ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះនេះគឺលេងនៅប្រទេសកម្ពុជាផ្ទាល់តែម្តង ហើយសម្រាប់ក្រុមគោព្រៃកម្ពុជាគឺស្ថិតនៅពូល H ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និងឆាយនីសតៃប៊ិ ៕

មតិយោបល់


អត្ថបទផ្សេងៗ