កីឡដ្ឋាន RSN គ្រោងបំពាក់កៅអីនៅតំបន់ VIP ក្នុងសប្តាហ៍នេះ

January 14, 2019 - 12:14 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡដ្ឋាន RSN គ្រោងបំពាក់កៅអីនៅតំបន់ VIP ក្នុងសប្តាហ៍នេះ បន្ទាប់ពីគម្រោងនេះបានពន្យារពេលដោយសារតែមានបញ្ហាបច្ចេកទេសមួយចំនួន ដូចជាបញ្ហាទំហំកៅអី និងខ្ចៅចាប់កៅអីជាដើម ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគម្រោងនៃការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន RSN នេះត្រូវរៀបចំឲ្យបានរួចរាល់មុនពេលលីគកំពូលកម្ពុជាចាប់ផ្តើមនាដើមខែមិនាខាងមុខនេះ ។

សូមបញ្ជាក់ថាកីឡដ្ឋាន RSN ត្រូវបានកែសម្រួលសារជាថ្មីម្តងទៀតជាមួយនឹងការរុះរើកន្លែងអង្គុយក្នុងតំបន់ VIP និងលាបពណ៌នៅតំបន់គ្មានដំបូលចាប់ពីចុងខែធ្នូកន្លងទៅនេះ ហើយសង្ឃឹមថានឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ៕

មតិយោបល់