ការកែលម្អកន្លែងអង្គុយទស្សនានៅកីឡដ្ឋាន RSN ធ្វើបានប្រហែលជា ៥០%ហើយ

December 28, 2018 - 11:03 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

រយៈពេលជាងពីរសប្តាហ៍ហើយដែលក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រេចរុះរើ និងកែលម្អកន្លែងអង្គុយទស្សនារបស់អ្នកគាំទ្រនៅកីឡដ្ឋាន RSN ទាំងការលាបថ្នាំ និងការរៀបចំដាក់កៅអីសារជាថ្មីម្តងទៀត ហើយយើងសង្កេតឃើញថាការកែលម្អនេះធ្វើបានប្រហែលជា ៥០% ហើយ ។

នៅថ្ងៃនេះដែរកៅអីថ្មីសម្រាប់អ្នកទស្សនា ត្រូវបានដឹកមកដល់កីឡដ្ឋាន RSN ផ្ទាល់តែម្តង នេះបានតាមការលើកឡើងរបស់អ្នកគ្រប់គ្រងកីឡដ្ឋានផ្ទាល់ ហើយចំពោះការដំឡើងកៅអីគឺត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយរងចាំអ្នកជំនាញមកពីខាងថៃមកធ្វើការដំឡើងផ្ទាល់តែម្តង ។ សូមបញ្ជាក់ថាការរៀបចំកែលម្អកៅអីសម្រាប់អ្នកទស្សនានេះគឺត្រូវធ្វើឡើង ដើម្បីត្រៀមការប្រកួតក្នុងពានរង្វាន់ផ្លូវការនានាក្នុងកីឡដ្ឋាន RSN ផ្ទាល់នាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ