ទីន រ៉ូហ្សា វះកាត់ប្រកបដោយជោគជ័យខណះពេលដែល សួន នឿត មិនមានបញ្ហាធ្ងន់ធ្ងរនោះទេ

June 8, 2019 - 10:54 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនពីររូបដែលកំពុងតែសម្រាកព្យាបាលរបួសជង្គង់នៅប្រទេសវៀតណាម គឺកីឡាករ សួន នឿត និងកីឡាករ ទីន រ៉ូហ្សា ។ ចំពោះកីឡាករដែលលេងក្នុងក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោន ទីន រ៉ូហ្សា បានធ្វើការវះកាត់ជង្គង់របស់ខ្លួនប្រកបដោយជោគជ័យហើយកាលពីម្សិលមិញ ក្រោយរូបគេមានរបួសជង្គង់ធ្ងន់ធ្ងរក្នុបកំឡុងពេលប្រកួតក្នុងពានរង្វាន់ KMH Cup 2019 ។

ដោយឡែកចំពោះកីឡាកររបស់ក្រុមឈុតធំភ្នំពេញក្រោន សួន នឿត មិនត្រូវទទួលការវះកាត់នោះទេ ក្រោយគ្រូពេទ្យនៅប្រទេសវៀតណាមពិនិត្យមើលឃើញថាមានបញ្ហាត្រឹមតែប្រេះជង្គង់ប៉ុណ្ណោះ ដោយតម្រូវឲ្យរូបគេសម្រាកព្យាបាលរយៈពេលខ្លីបន្ថែមទៀត ដើម្បីតាមដានរបួស ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមជូនពរដល់កីឡាករទាំងពីរឲ្យឆាប់ជាសះស្បើយ ដើម្បីត្រលប់មកទីលានសារជាថ្មីម្តងទៀត ដើម្បីបន្តជួយមិត្តរួមក្រុម និងក្លឹបឲ្យទទួលបានសម្មិទ្ធិផលថ្មីៗនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ