រស់ ដារ៉ាពេជ្រ រងរបួសអំឡុងប្រកួតមិត្តភាពយកឈ្នះ គិរីវង់សុខសែនជ័យ
December 30, 2019 - 3:53 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
កីឡាករ រស់ ដារ៉ាពេជ្រ វ័យ១៧ឆ្នាំ បានទទួលរងរបួសអំឡុងការប្រកួតមិត្តភាព ភ្នំពេញក្រោន យកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល២ទល់០ កាលថ្ងៃសុក្រ ទី ២៧ ធ្នូ កន្លងទៅ។
ដារ៉ាពេជ្រ រងរបួសជង្គង់ខាងស្តាំដោយប៉ះពាល់ជាមួយសាច់ដុំ ខណៈនឹងត្រូវសម្រាកប្រហែលរយៈពេល៣សប្តាហ៍ នេះបើយោងតាមសម្តីរបស់គ្រូពេទ្យក្លិបផ្ទាល់។
ខ្សែបម្រើរូបនេះ ទើបតំឡើងពីក្រុមយុវជនថ្នាល មកកាន់ក្រុមធំ និងចុះកិច្ចសន្យាកីឡាករអាជីពកាលពីពាក់កណ្តាលខែធ្នូ និងមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពចំនួន៣លើកជាមួយ អង្គរថាយហ្គឺរ, ក្រសួងការពារជាតិ និងគីរីវង់សុខសែនជ័យ៕