ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន និងឯកឧត្តម ឧកញ៉ា កុក អាន ចុះប្រគល់សម្ភារៈ និងបរិក្ខាពេទ្យ ដល់មន្ទីរពេទ្យបង្អែកស្រែអំបិល

October 15, 2019 - 10:56 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានអញ្ជើញចូលរួមពិធីសំណេះសំណាល ប្រគល់សម្ភារៈ និងបរិក្ខាពេទ្យ ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា កុក អាន និងលោកជំទាវ ស៊ីវ ប៊ួយ ដល់មន្ទីរពេទ្យបង្អែកស្រែអំបិល ស្ថិតក្នុងខេត្តកោះកុង។

លោកឧកញ៉ាបានចុះអញ្ជើញដោយផ្ទាល់ប្រគល់ជូនសម្ភារៈ និងបរិក្ខាពេទ្យ ដល់មន្ទីរពេទ្យបង្អែកស្រែអំបិល រួមមានវត្តមានរបស់លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។

ក្នុងនោះ ឯកឧត្តម ឧកញ៉ា កុក អាន និងលោកជំទាវ ស៊ីវ ប៊ួយ និងលោកឧកញ៉ា ឬទ្ធី សំណាង បានផ្តល់ជូនសម្ភារៈមួយចំនួនដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន សម្ភារៈបរិក្ខារពេទ្យ និងថវិកា៕

មតិយោបល់


អត្ថបទផ្សេងៗ