ភ្នំពេញក្រោន ចែកផ្លូវជាមួយ រៀម ស៊ឺង

November 30, 2019 - 10:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសអំពីការចែកផ្លូវជាមួយកីឡាករ រៀម ស៊ឺង ក្រោយចំណាយពេលរួមរស់ជាមួយយើងពេញមួយរដូវកាល២០១៩។

ខ្សែការពារកណ្តាលវ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយ ភ្នំពេញក្រោន កាលពីខែកុម្ភៈដោយបង្ហាញខ្លូនបាន២២លើក នៅក្នុងលីគកំពូលកម្ពុជា និងជួយឲ្យក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

គ្រប់គ្នានៃក្លិបសូមអរគុណកីឡាករ រៀម ស៊ឺង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ហើយយើងសូមជូនពរឲ្យមានសំណាងល្អសម្រាប់ថ្ងៃអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ