ភ្នំពេញក្រោនមិនដែលស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតបីលើកចុងក្រោយជាមួយក្រុមអគ្គិសនីកម្ពុជា

August 10, 2018 - 10:59 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន EDC ដើម្បីធ្វើការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា នៅថ្ងៃអាទិត្យ ទី១២ចុងសប្តាហ៍នេះ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលប្រទេសកម្ពុជា ក្នុងសប្តាហ៍ទី១៧ ។ ក្នុងជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គិសនីកម្ពុជា បីលើកកន្លងមកទាំងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុន សែនគឺក្រុមភ្នំពេញក្រោនមិនដែលស្គាល់ពាក្យបរាជ័យនោះទេ ពោលគឺប្រកួតស្មើរមួយលើក និងប្រកួតឈ្នះពីរលើក ។

សូមបញ្ជាក់ផងដែរថា ចំពោះតារាងចំណាត់ថ្នាក់នៃពានរង្វាន់លីគកំពូលកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រុមភ្នំពេញក្រោនឈរនៅចំណាត់ថ្នាក់លេខ៦ មាន២៤ពិន្ទុ ចំណែកឯក្រុមអគ្គិសនីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១១ ដែលមាន៥ពិន្ទុ ៕

មតិយោបល់


អត្ថបទផ្សេងៗ