សប្តាហ៍ទី៨ ក្លឹបភ្នំពេញក្រោន បានយកឈ្នះក្រុមវេស្ទើនភ្នំពេញ នៅកីឡដ្ឋាន វេស្ទើន

June 4, 2018 - 10:38 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់កីឡដ្ឋានវេស្ទើន ដើម្បីធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ សម្រាប់សប្តាហ៍ទី៨ នេះ ។ នៅក្នុងការប្រកួតវគ្គទីមួយក្រុមភ្ញៀវភ្នំពេញក្រោនមានលទ្ធភាពរកបានមួយគ្រាប់ក្រោមការទាត់បញ្ជូលខ្លួនឯងរបស់កីឡាករ ចន្ថា ធនធាន នៅនាទីទី ៣៦ បន្ទាប់ពីការទាត់បាល់ពិន័យរបស់កីឡាករ សុិន កក្កដា ។

ការប្រកួតឈានដល់វគ្គទីពីរ ក្រុមភ្នំពេញក្រោនបានដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះជាច្រើនលើកច្រើនសារ តែដោយសាររនាំងការពាររបស់ក្រុមវេស្ទើនមានភាពរឹងមាំ ទើបក្រុមទាំងពីរនេះរក្សាលទ្ធផល ១-០ បែបនេះរហូតដល់ចប់ការប្រកួត ៕

រូបភាពបន្ថែមនៃការប្រកួត

មតិយោបល់


អត្ថបទផ្សេងៗ