សប្តាហ៍ទី៥ ក្រុមភ្នំពេញក្រោន បរាជ័យជាលើកទីពីរពេលប៉ះជាមួយនឹងក្រុមព្រះខ័នរាជខេត្តស្វាយរៀង

April 23, 2018 - 11:11 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

វាជារឿងដែលគួរឲ្យសោកស្តាយចំពោះក្រុមបាល់ទាត់ភ្នំពេញក្រោនក្នុងសប្តាហ៍ទី៥នេះ ដែលបានប្រកួតចាញ់ក្រុមព្រះខ័នរាជខេត្តស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រោមលទ្ធផល ៦-៣ ។ ស្ថិតក្នុងការប្រកួតដ៏តានតឹងនេះក្រុមភ្នំពេញក្រោនរបូតគ្រាប់ដល់ទៅបួនគ្រាប់នៅវគ្គទីមួយ ហើយនៅវគ្គទីពីរបានបន្តរបូតគ្រាប់បាល់ដល់ទៅពីរគ្រាន់បន្ថែមទៀត ។ ក្នុងការប្រកួតនេះដែរក្រុមភ្នំពេញក្រោនក៏បានទាត់បញ្ចូលទីក្រុមព្រះខ័នរាជខេត្តស្វាយរៀងចំនួនបីគ្រាប់ ហើយអ្នកដែលទាត់បញ្ចូលទីរួមមានកីឡាករ Atsushi Shirota នៅនាទីទី២៥ កីឡាករ អុិន សូដាវីដ នៅនាទីទី៥០ និងមួយគ្រាប់ចុងក្រោយដោយកីឡាករ ម៉ៅ ពិសិដ្ឋ នៅនាទីទី៧៦ ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះសម្រាប់រយៈពេលបីឆ្នាំចុងក្រោយនៃការជួបគ្នារវាងក្រុមទាំងពីរនេះ គឺមិនមានការប្រកួតណាដែលមានការទាត់បញ្ចូលទីគ្នាច្រើនដូច្នេះឡើយ ពោលគឺបន្ទាប់ពីឆ្នាំ២០១៥ ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមព្រះខ័នរាជខេត្តស្វាយរៀងក្រោមលទ្ធផល ៧-១ នៅក្នុងកីឡដ្ឋាន RSN ៕

រូបភាពបន្ថែមនៃការប្រកួត

មតិយោបល់


អត្ថបទផ្សេងៗ