ស្វែងយល់ច្បាប់ប្រកួតខ្លះៗក្នុងការដណ្តើមប្រាក់រង្វាន់ ៥០,០០០ដុល្លារ នៃពានរង្វាន់ Leo Pre-season Cup 2020

January 24, 2020 - 7:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ពានរង្វាន់ Leo Pre-season Cup 2020 ដែលមានការចូលរួមពីសំណាក់ក្រុមចំនួន១៦ រៀបចំធ្វើឡើងនៅប្រទេសថៃ។

ក្នុងនោះក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាក្រុមមួយក្នុងចំណោមក្រុមទាំង១២មកពីថៃ បូករួមក្រុមមកពី ឡាវ, សិង្ហបុរី និងជប៉ុន។

ភ្នំពេញក្រោន បានធ្វើការរង់ចាំនៅវគ្គ៨ក្រុមចុងក្រោយដោយជួប Chaingrai United FC ទើបបញ្ចប់វគ្គជម្រុះយកឈ្នះ Chainat Hornbill FC ដោយលទ្ធផល១ទល់០ កាលពីម្សិលមិញនេះ។

សម្រាប់រូបមន្តនៃការប្រកួតនៅធ្វើឡើងរយៈពេល៩០នាទី ចែកចេញជាពីរវគ្គ និងសម្រេចទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយពុំមានការបន្ថែមម៉ោងរយៈពេល១៥នាទីពីរដងបើសិនជាលទ្ធផលស្មើគ្នា។ ខណៈក្រុមឈ្នះនាវគ្គជម្រុះត្រូវឡើងបន្តរហូតដណ្តើមជើងឯកយកប្រាក់រង្វាន់ ៥០,០០០ ដុល្លារ។

ក្រុមនីមួយៗមានសិទ្ធប្រើប្រាស់កីឡាករបរទេសគ្មានដែនកំណត់នៅលើទីលាន ស្របពេលអាចធ្វើការផ្លាស់ប្តូរកីឡាករបានត្រឹម៨នាក់ និងការផ្លាស់ប្តូរមួយលើកអាចច្រើនចំនួន៤នាក់

គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយជើងឯកលីគកំពូលថៃរដូវកាល២០១៩ Chaingrai United FC នាថ្ងៃទី២៥ ខែមករា វេលាម៉ោង៧ល្ងាច ដោយប្រើប្រាស់កីឡដ្ឋាន Singha៕

 

មតិយោបល់


អត្ថបទផ្សេងៗ