រៀម ស៊ឹង ចូលរួមជាមួយក្រុមភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ

February 18, 2019 - 1:54 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានមោទកភាពសូមណែនាំខ្សែការពារចំណូលថ្មីគឺកីឡាករ រៀម ស៊ឺង ដែលជាកូនខ្មែរកម្ពុជាក្រោម នឹងមានបទពិសោធន៍ច្រើនលើការលេងបាល់ទាត់ទាំងលីគកម្ពុជា និងលីគកំពូលវៀតណាម ។

កីឡាកររៀម ស៊ឺង មានអាយុ២៦ឆ្នាំ រូបគេបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១៣ ជាមួយក្រុម Vinh Long FC ក្រុម Ca Mau FC នៅឆ្នាំ២០១៥ ហើយបានមកចូលរួមជាមួយក្រុមគិរីវង់សុខសែនជ័យនៅឆ្នាំ២០១៥-២០១៦ ។ នៅក្នុងឆ្នាំ២០១៦ដដែលរូបគេក៏បានចូលលេងជាមួយក្រុម Dong Thap FC ហើយបានបន្តលេងជាមួយក្រុម Hai Phong FC នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ លេងនៅក្រុម Ho Chi Minh City FC ។

សូមបញ្ជាក់ថា កីឡាករវ័យ២៦ឆ្នាំរូបនេះនឹងក្លាយជាកម្លាំងសំខាន់សម្រាប់ក្លឹបដើម្បីធ្វើការប្រកួតប្រជែងក្នុងពានរង្វាន់លីគកំពូលដែលនឹងខិតជិតមកដល់នាពេលខាងមុខ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរឲ្យគេទទួលបានជោគជ័យក្នុងការចូលរួមសារជាថ្មីជាមួយលីគកំពូលកម្ពុជាសម្រាប់រដូវកាល២០១៩នេះ ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ